​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក ឡុង ឈុន​ឡៃ ប្រធាន​គណៈ​ប្រចាំការ គណៈអចិន្ត្រៃយ៍ គណបក្ស​ខេត្ត តំណាង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ឆ្នាំង បាន​នាំយក​កុំព្យូទ័រ យួរដៃ (Laptop) ចំនួន ៩​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធើរ (Printer) ចំនួន ៩​គ្រឿង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ​លោក​ទេសរដ្ឋមន្ត្រី គុយ សុផល នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង នាំយកមក​ប្រគល់ជូន ក្រុមការងារ​យុវជន​ខេត្ត និង​ក្រុមការងារ​យុវជន ក្រុង ស្រុក ទាំង​៨ ក្នុង​ខេត្ត នា​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ឆ្នាំង​។​

​លោក សៀត គឹម​លៀង សមាជិក​យុវជន គណបក្ស​ថ្នាក់កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ យុវជន​គណបក្ស​ខេត្ត បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាវ​ជ្រៅ ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ជួយឧបត្ថម្ភ នូវ​កុំ​ព្យុ​ទ័​រ យួរដៃ និង​ម៉ាស៊ីន​ព្រី​ន​ធើរ ទាំងអស់នេះ ជូន​ក្រុមការងារ​យុវជន គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ក្រុង ស្រុក​ទាំង​៨ ក្នុង​ខេត្តកំពង់ឆ្នាំង សម្រាប់​បំរើ​ការងាររដ្ឋបាល របស់​ក្រុមការងារ​យុវជន​គណបក្ស​។

​ក្នុងឱកាស​នោះ លោក ឡុង ឈុន​ឡៃ បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ ក្រុមការងារ​យុវជន គណបក្ស ប្រជាជន​កម្ពុជា​ខេត្ត និង​ក្រុង ស្រុក ទាំង ៨ ត្រូវ​ចូលរួម​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា តាមរយៈ​សកម្មភាព ជួយ​ដល់​សង្គម ដូចជា សកម្មភាព​មនុស្សធម៌ ការងារ​សង្គម អនាម័យ បរិស្ថាន ការជួបជុំ​សាសនា និង​ការ​កៀរគរ កសាង​កម្លាំង​យុវជន​ថ្មី និង​ត្រូវ​បន្ត​ខិតខំ យកចិត្តទុកដាក់ ក្នុងការ​គាំទ្រ និង​ជួយ​តម្រង់ទិស ដល់​សកម្មភាព​យុវជន​យើង ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត ឆ្លើយតប​ទៅនឹង​គោលការណ៍ របស់​គណបក្ស ថ្នាក់​ខេត្ត យុវជន​គណបក្ស ថ្នាក់កណ្តាល ដែល​បាន​ណែនាំ កន្លងមក ក្នុង​ការកសាង ពង្រឹងពង្រីក​នូវ កម្លាំង “​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្មី​” ទាំង​នៅក្នុង​ប្រព័ន្ធ និង​នៅ​ខាងក្រៅ​ប្រព័ន្ធ ធានា​ឲ្យ​បាន ទាំង​បរិមាណ គុណភាព ព្រមទាំង​សមត្ថភាព​ចំណេះដឹង ចំណេះធ្វើ ដើម្បី​ដណ្តើមយក​ជ័យជម្នះ ក្នុង​ការបោះ​ឆ្នោ ឆ្នាំ​២០២២,​ឆ្នាំ​២០២៣ និង​អាណត្តិ​ក្រោយៗ​ទៀត​៕/V​