ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នេះ បានប្រកាសពី ការបន្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ ១៩ ថ្មី តាមរយៈការធ្វើតេស្តរហ័ស ចំនួន ១៥ នាក់ អ្នកជាសះ ស្បើយ ៤០ នាក់ និងស្លាប់ ១ នាក់។
អ្នកដែលមានវិជ្ជមានកូវីដ ១៩ រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សា គំរូក្រុង, មណ្ឌលព្យាបាល វិទ្យាល័យតេជោ ហ៊ុនសែន ទឹកហូត, មណ្ឌលព្យាបាល វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច និងមណ្ឌលវិទ្យាល័យ ហ៊ុនសែន បរិបូណ៌។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ មកដល់ពេលនេះ ខេត្ត កើតមានអ្នកឆ្លងថ្មី សរុបចំនួន ២.៨៩០ នាក់ អ្នកជាសះស្បើយ សរុបចំនួន ២.៥៣៥ នាក់ អ្នកស្លាប់សរុប ចំនួន ៨៩ នាក់ ដោយឡែក អ្នកដែលកំពុងសម្រាកព្យាបាល ចំនួន ២៩២ នាក់ ៕/V