ភ្នំពេញៈ”កម្ពុជាកែសម្រួលយុទ្ធសាស្រ្តនិងវិធានការឆ្លើយតបចំពោះការផ្ទុះរាតត្បាតជំងឺកូវីដ១៩របស់ខ្លួនជាថ្មី”គឺជាចំណងជើងនៃសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១ ហើយដែលត្រូវបានផ្សព្វផ្សាយដល់បណ្តាញសារព័ត៌មាននៅថ្ងៃនេះ។

សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុង ដំណាក់កាលថ្មីមួយនៃការផ្ទះរាលដាលជំងឺ កូវីដ-១៩ ដែលចំនួនករណីមានការថយចុះ ការគ្របដណ្ដប់នៃការចាក់ វ៉ាក់សាំងខ្ពស់និងចរាចរនៃមេរោគបំប្លែងថ្មីដែលងាយឆ្លងជាងមុនគំរាមកំហែងដល់ការកើនឡើងជាគំហុកនៃករណីជំងឺកូវីដ-១៩ ដែលយើងពិបាកដឹង។ ដូច្នេះ រាជរដ្ឋាភិបាល បានកែសម្រួលវិធីសាស្ត្ររបស់ខ្លួនជាមួយនឹងយុទ្ធសាស្ត្រ ផ្អែកលើភស្តុតាងនិងផ្តោតលើគោលដៅជាក់លាក់បន្ថែមទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដើម្បី កាត់បន្ថយផលប៉ះពាល់ ដល់សង្គម និងការពារប្រជាពលរដ្ឋរបស់ខ្លួន។

សេចក្តីប្រកាសបានសង្ខេបថា គិតត្រឹមថ្ងៃទី ៥ខែកញ្ញា ឆ្នាំ២០២១ ចំនួនករណីជំងឺកូវីដ-១៩ ជាង ៩៥.០០០ ករណី និងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ជាង ១.៥០០ករណីត្រូវបានរាយការណ៍។តួលេខប្រចាំថ្ងៃដែល បានរាយការណ៍ទាំងករណីថ្មី និងករណីស្លាប់ បានថយចុះជាច្រើនសប្តាហ៍មកហើយ។ ការធ្លាក់ចុះនេះ ត្រូវបានគេ រាយការណ៍នៅក្នុងខេត្តភាគច្រើន។ ខណៈដែលចំនួនករណីបានធ្លាក់ចុះ អត្រាចាក់វ៉ាក់សាំងបានកើនឡើង។ គិត ត្រឹមថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២១ ជាង៩៥ភាគរយនៃប្រជាជនគោលដៅ ១០លាននាក់នៅកម្ពុជាបានចាក់វ៉ាក់សាំង កូវីដ១៩យ៉ាងហោចណាស់មួយដូស។៩៨ភាគរយនៃបុគ្គលិកសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩គ្រប់ពីរដូស។ ៩៥ភាគរយនៃមនុស្សដែលមានវ័យចំណាស់បានចាក់វ៉ាក់សាំង បានមួយដូសហើយ៧៧ភាគរយនៃមនុស្សដែល មានវ័យចំណាស់បានចាក់វ៉ាក់សាំងបានគ្រប់ពីរដូស។
សូមជូនសេចក្តីប្រកាសទាំងស្រុងរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា៖