រដោយ:បាយ័ន/ព្រះវិហារៈទេសភាពដ៏ស្រស់ស្រាយ សម្រស់ស្រស់ត្រកាលដែលអណ្ដែតលើវេហាប្រកបដោយធម្មជាតិបៃតង ខ្យល់អាកាសបរិសុទ្ធក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ។

អាជ្ញាធរជាតិព្រះវិហារបានបង្ហោះតាមបណ្តាញសង្គមរបស់ខ្លួនយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយលើកឡើងថា ទិដ្ឋភាពស្រស់បំព្រងពណ៌បៃតងខ្ចីនៅរដូវវស្សាលើភ្នំប្រាសាទព្រះវិហារ វាភាពទាក់ទាញភ្ញៀវទេសចរណ៍មួយដ៌សំខាន់ នៃបេតិកភ័ណពិភពលោក។

អាជ្ញាធរជាតិព្រះវិហារបានបង្ហាញទៀតថា ទេសភាពមានតែមួយ ដែលកំពុងទាក់ទាញអ្នកធ្វើដំណើរ ជាពិសេសភ្ញៀវទេសចរលង់នឹងទេសភាពបៃតងបែបព្រៃភ្នំ និងប្រាសាទជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលបង្កើតនូវចំណីអារម្មណ៍ទេសភាពវប្បធម៌ដ៏អស្ចារ្យយមួយនេះថែមទៀតផង៕