ដោយៈអង្គារ៍ហេង/ភ្នំពេញៈកម្មករចំនួន១១នាក់ក្នុងចំណោមកម្មករកម្មការនីចំនួម១.៤៩១នាក់នៅរោងចក្រកាត់ដេរ សំលៀកបំពាក់ម៉ាវ៉ល ហ្គាមិន ឯ.ក បានរកឃើញវិជ្ជមានកូវីដ១៩ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មីដែលតា( Delta )។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានបញ្ជាក់ថានៅថ្ងៃទី៤ខែកញ្ញារោងចក្រកាត់ដេរសំលៀកបំពាក់ម៉ាវ៉ល ហ្គាមិន ឯ.ក ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មី Delta មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ ក្នុងចំណោម កម្មករកម្មការិនី ១.៤៩១នាក់។ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃចាប់ពីថ្ងៃដែល អ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕សរន