ដោយៈអូរស្មាច់/ឧត្តរមានជ័យៈក្រុមគ្រូពេទ្យខេត្តឧត្តរមានជ័យនៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២១បានចុះទៅយក សំណាកដោយធ្វើតេស្តរហ័ស លើកម្លាំងរុករកកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៃអង្គការហេឡូត្រាស ដែលមានទីតាំងស្នាក់ ស្ថិតនៅភូមិត្រពាំងម្អមសែនជ័យ សង្កាត់បន្សាយរាក់ក្រុងសំរោង។

តាមរយ:ឧបករណ៍តេស្តរហ័សលើកម្លាំងចំនួន៣៣នាក់(ស្រី១៤នាក់)គេបានរកឃើញវិជ្ជមានកូវីដ១៩ចំនួនប្រាំនាក់ (ស្រីមួយនាក់)។ បច្ចុប្បន្នក្រុមគ្រូពេទ្យបានដឹកមកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញាខេត្តឧត្ដរមានជ័យបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១៥១ករណីថ្មី បន្ថែមទៀត ដែលធ្វើឲ្យអ្នកវិជ្ជមានកូវីដ១៩កើនសរុប ចំនួន៧.២៩២ ករណី៕សរន