ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈស្ពានឈើចាស់ទ្រុឌទ្រោមមួយកន្លែងត្រូវបានជំនួសវិញដោយស្ពានដែកបាឡេដែលប្រវែង២៤ម៉ែតស្ថិតក្នុងភូមិក្បាលខ្លានិងភូមិក្រពើ៥ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី៧ ខែកញ្ញាឆ្នំា២០២១ ថាស្ពានដែកបាឡេដែលមានប្រវែង២៤ដែលកំពុងសាងសង់នៅភូមិឃុំខាងលើនេះមិនបានប្រើប្រាស់ថវិការបស់រដ្ឋទេ។ ដែកស្ពានដែលយកមកសាងសង់បានការឧបត្ថម្ភពីលោក ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន។លោកផ្តល់ជាដែកនិងកម្រាលស្ពាន។រីឯដែកសសរស្ពានជាការឧបត្ថម្ភរបស់លោកមាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមកាងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រះវិហារនិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

លោកប្រធានមន្ទីរបានបន្តទៀតថាចំពោះកម្លាំងពលកម្មនិងជំនាញសាងសង់វិញគឺកម្លាំងពលកម្មនៃមន្ទីរសាធារណខេត្ត៕សរន