​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ដោយមាន​ការណែនាំ​ពី លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ ក្រុមការងារ នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម រាជធានី​ភ្នំពេញ បាននិងកំពុង​ធ្វើ សកម្មភាព កាយ​ស្ដារ​ភក់ កាយ​សំរាម និង​មែកឈើ ចេញពី​ប្រឡាយ​មេ មួយកន្លែង ប្រវែង​ជាង ២ គីឡូម៉ែត្រ នៅ​ប្រឡាយ​មេ ភាគ​ខាងជើង រាជធានី​ភ្នំពេញ នៅតាម​បណ្តោយ​ផ្លូវ ៣០ ម៉ែត្រ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ សែន​សុខ និង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដើម្បី​បើកផ្លូវ​ទឹក ឱ្យ​ហូរ​បាន​លឿន ទៅកាន់​ស្ថានីយ បូមទឹក​កប់​ស្រូវ​។​