ភ្នំពេញៈ ក្រសួងសុខាភិបាល នៅថ្ងៃនេះ បាន​ប្រកាសជូន​ព័ត៌មាន​ថា បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី ចំនួន ៥៩៦ នាក់​ទៀត , ជាសះស្បើយ ៣៩៧ នាក់ និង​ស្លាប់​ថ្មី ៦ នាក់ ។ ក្នុងនេះ ករណី​ឆ្លង​សហគមន៍ ៤១៩ នាក់ , ករណី​នាំចូល​ថ្មី ពី​ក្រៅប្រទេស ចំនួន ១៧៧ នាក់​។

គិត​ត្រឹម​ព្រឹក ថ្ងៃទី​៨ ខែកញ្ញា នេះ កម្ពុជា មាន​អ្នក​ឆ្លង សរុប ៩៦.៩៣៥ នាក់​, អ្នកជា​សះស្បើយ ៩២.០១៥ នាក់ និង​អ្នកស្លាប់ ១.៩៨៧ នាក់​។ ករណី​នាំចូល ពី​ក្រៅប្រទេស សរុប ១៦.៣១០ នាក់ ។

សូមអានសេចក្តីជូនព័ត៌មាន ដូចមានខាងក្រោម៖