​ដោយ:​បាយ័ន​/​សៀមរាបៈ ទេសភាព​បៃតង​ខៀវខ្ចី​នៅ​បរិវេណ​ស្រះស្រង់ ត្រូវបាន​គេ​អះអាងថា កំពុងតែ​បង្កើន​ភាព​ទាក់ទាញ ដល់​ភ្ញៀវទេសចរ ។

​រូបភាព​ដ៍​ស្រស់ត្រកាល​នេះ​វា​ស្រប​ពេលដែល​រដូវ​ធ្លាក់ភ្លៀង​មកដល់ បានផ្តល់​អំណោយផល​ដល់​រុក្ខជាតិ​លាស់​ស្លឹក​ត្រួយ​ខ្ចី ចោល​ម្លប់​ត្រជាក់​ធ្វើឱ្យ​បរិវេណ​មុខ​ស្រះស្រង់​ពោរពេញ​ដោយ​ភាពស្រស់ស្អាត ជាទី​រម្យ​នាដ​ល់​សាធារណជន​គ្រប់រូប​។

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហោះ​ខ្លឹមសារ​របស់​ទេសភាព​បៃតង និង​សោភ័ណភាព​ស្រស់បំព្រង​នេះ​ឱ្យគេ​គ្រប់គ្នា​បានដឹង ហើយ​មានការ​ចាប់អារម្មណ៍​ក្នុង​ដំណើរ​កម្សាន្ត​នានា​របស់​ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​មក​ទស្សនា ។​

នៅមុខ​ស្រះស្រង់​ដែល​កំពុង​ទាក់ទាញ​ភ្នែក​ទេសចរ​ដែល​មក​កម្សាន្ត​នោះដែរ ទីនោះ​គឺ​វា​ស្ថិតនៅ​ទល់មុខ​ប្រាសាទបន្ទាយក្តី​ផងដែរ ដែល​ប្រាសាទ​១​នេះ​ក៍​ជា​ច​ណុ​ច​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៍ដ៍​សំខាន់​ផងដែរ ព្រោះថា​ទេសភាព​នៅខាងមុខ​ប្រាសាទបន្ទាយក្តី​ពោ​ពេញ​ទៅដោយ​ទេសភាព​ខៀវ​ស្រ​ង៉ា​ត់​៕​