យោធា​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់ចូល​លូ​បោក​ក្បាល​ស្លាប់​

1181
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: មន្ត្រី​យោធា​កងពលធំ​អន្តរាគមន៍​លេខ​២ ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ដោយ​ជិះ​ម៉ូតូ​ធ្លាក់ចូល​លូ កាលពី​ម៉ោង​២​យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ត្រង់ចំណុច​ភូមិ​បន្ទាយស្រី​(​កំរង​ថ្មី​) ឃុំ​ខ្នា​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឈឹម ដី​ដុំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ មានមុខរ​បរជា​យោធា​កងពលធំ​អន្តរាគមន៍​លេខ​២​។ ប្រភព​បន្តថា ជនរងគ្រោះ​ជិះ​ម៉ូតូ​ធុន C125 ពណ៌​ខ្មៅ ស្លាក​លេខ សៀមរាប 1X 3360 បាន​បើក​ធ្លាក់​លូ បណ្តាល​ឲ្យ​ស្លាប់​ដោយ​ខ្លន​ឯង​។

​បច្ចុប្បន្ន​សព​ប្រគល់ជូន​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ ចំណែក​ម៉ូតូ​សមត្ថកិច្ច​កំពុង​រក្សាទុក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម