ចុះ​ធ្វើ​រដ្ឋបាល​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ​, ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

1498
ចែករម្លែក
  • 359
    Shares

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ បាន​ចុះ​ធ្វើ​រដ្ឋបាល​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ​នៅក្នុង​មូលដ្ឋាន ដោយបាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ១០​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ព្រមទាំង​ដកហូត​ថ្នាំញៀន និង​សំភារៈ​វត្ថុតាង​មួយចំនួន​ផងដែរ កាលពី​យប់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨​។​

​បើតាម​លោក​ម៉ៅ ចាន់​ថុ​ន នាយផ្នែក​គ្រឿងញៀន​ខណ្ឌឫស្សីកែវ ដែល​ដឹកនាំ​កម្លាំង​ចុះ​រដ្ឋបាល​ស្វែងរក​បទល្មើស​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ទីតាំង​ទី​១ សមត្ថកិច្ច​ឃាត់ខ្លួន​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្ទះជួល​ផ្លូវលំ​ក្រុម​២ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។ ទី​១​ឈ្មោះ អ៊ុក សុធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​(​ប្រើប្រាស់​)​។ ទី​២​ឈ្មោះ ហម វាសនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ប្រាកដ​(​ប្រើប្រាស់​)​។ ដោយ​ធ្វើ​ការដកហូត​សំភារៈ​មាន​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន​មួយចំនួន​។​

​ដោយឡែក​ទីតាំង​ទី​២ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៨​នាក់ ក្នុងករណី​ប្រើប្រាស់​ដូចគ្នា ដោយ​ដកហូត​បាន​នូវ​ថ្នាំញៀន​ចំនួន ២​កញ្ចប់ ដាវ​១​ដើម រួម​នឹង​សំភារៈ​គ្រឿងញៀន​មួយចំនួន នៅ​ចំនុច​ផ្ទះជួល​លេខ​៦៤០ ផ្លូវលំ​ក្រុម​៤ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

​លោក ម៉ៅ ចាន់​ថុ​ន បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទី​១ ឈ្មោះ វុន សុខ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​លក់ដូរ​។ ទី​២​ឈ្មោះ អ្នក វិច្ឆិកា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ទី​៣ ឈ្មោះ ប្រាក់ សារឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ទិញ​អេតចាយ ទាំង​៣​នាក់​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។ ទី​៤​ឈ្មោះ ស៊ឹម ពុធ​ទ្វា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ​។ ទី​៥​ឈ្មោះ ពេជ្រ បញ្ញា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ទី​៦​ឈ្មោះ ពៀជ សារ៉ាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ផ្លូវលំ ភូមិ​បឹង​សាឡាង​សង្កាត់​ឫស្សីកែវ​។ ទី​៧​ឈ្មោះ អៀង ឧ​ត្ត​មសុ​ផានិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ​ភូមិ មិត្តភាព​សង្កាត់​ឫស្សីកែវ​។ ទី​៨​ឈ្មោះ​ពិត គឹម​ហេង ភេទ​ស្រី អាយុ​១៧​ឆ្នាំ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១០​នាក់​ខាងលើ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម