​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១ នេះ បានប្រកាស​ពី​ការបន្ត​រកឃើញ អ្នក​វិជ្ជមាន​កូ​វីដ ១៩ ចំនួន ១៩ នាក់ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស ជាសះស្បើយ​ថ្មី ចំនួន ២០​នាក់ និង​ស្លាប់​ថ្មី ១ នាក់ ។​

​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ ១៩ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង​, មណ្ឌល​ព្យាបាល សាលាបឋមសិក្សា​គំរូ​ក្រុង​, មណ្ឌល​ព្យាបាល​វិទ្យាល័យ​តេ​ជោ ហ៊ុនសែន ទឹក​ហូត​, មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច និង​មណ្ឌល​វិទ្យាល័យ ហ៊ុនសែន បរិបូណ៌​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ថាៈ មកដល់ពេលនេះ ខេត្ត កើតមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប​ចំនួន ២.៩០៩ នាក់ , អ្នក​ដែល​បានជា​សះស្បើយ សរុប​ចំនួន ២.៥៥៥ នាក់ និង​អ្នកស្លាប់​សរុប​ចំនួន ៩០ នាក់ ដោយឡែក អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល ចំនួន ២៦៤ នាក់ ៕/V​