ប្រភពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី៨ ខែកញ្ញានេះ ចាប់ពីម៉ោង ៣:៣០រសៀល ដល់ម៉ោង ៦ល្ងាចមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងបណ្តាលឱ្យទឹកជន់លិចមណ្ឌលចត្តាឡីស័ក ១កន្លែង ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងបានរំខានដល់ការស្នាក់នៅរបស់ពលករកំពុងធ្វើចត្តាឡីស័កចំនួនជិត២០០នាក់ដែលស្ថិតនៅទីនោះ៕