​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​លោក​ជា ពិសី អភិបាលខណ្ឌ​ទួលគោក កាលពី​ថ្ងៃ ទី​៨ ខែកញ្ញា ឆ្នាំ​២០២១ បាន​ដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ និង​មន្ត្រី​អមដំណើរ ចុះ​ជួប​សំណេះសំណាល​ជាមួយ លោក​ចៅសង្កាត់ លោក លោកស្រី ក្រុមប្រឹក្សា ស្មៀន មន្ត្រីនគរបាល​ប៉ុស្តិ៍​ប្រជា​ការពារ​និង​មេភូមិ​ទាំង​អស់នៃ​សង្កាត់​ទឹកល្អក់​ទី​២​។​

​ក្នុងឱកាស​នោះ​លោក​អភិបាលខណ្ឌ បាន​ឧបត្ថម្ភ​ដល់ រដ្ឋបាល​សង្កាត់ និង​រដ្ឋបាល​ប៉ុស្តិ៍​នូវ ថវិកា​មួយចំនួន​និង អាល់កុល ម៉ាស ៕​សរន​