ដោយ៖ ប.ជ័យ/ បន្ទាយមានជ័យ៖ មន្ត្រីថ្នាក់ដឹកនាំកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើពិធីសំណេះសំណាលសួរសុខទុក្ខ និងបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៩០នាក់ ដែលមកពីសមាគមន៍រ៉ឺម៉ក់សន្តិភាព ។
ពិធីបានធ្វើនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ក្រោមវត្តមានលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ លោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រុមការងារចុះជួយនិងមន្ត្រីមូលដ្ឋាននៃគណបក្ស ។
សមាជិកថ្មី បានសម្តែងក្តីរីករាយ ដែលពួកគេត្រូវបានបញ្ចូលជាសមាជិកថ្មី ហើយពួកគេប្តេជ្ញាចិត្តថានឹងគោរព អនុវត្តតាមលក្ខ័ន្តិកៈគណបក្ស។
មន្ត្រីថ្នាក់ដឹកនាំខាងលើ បានផ្តាំផ្ញើអោយមន្ត្រីក្រុមកាងារ និងមន្ត្រីមូលដ្ឋានគណបក្សសូមយកចិត្តទុកដាក់ និងឆ្លើយតប ក៏ដូចជាចិញ្ចឹមចលនាដល់សមាជិកថ្មី ចាស់ និងពលរដ្ឋទូទៅ ៕