​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​: ស្ត្រី​វិជ្ជមាន​កូ​វីដ​១៩​ទី​៥៥ នៅ​ខេត្តបន្ទាយមានជ័យ​ត្រូវ​គ្រូ​ពេទ្យឆ្មប​ជួយ​សម្រាល​ដោយ​ជោគជ័យ​នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​។​

​លោក​វេជ្ជបណ្ឌិត​ឱក ទីណា ប្រធាន​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​បានអោយ​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​០៩​ខែកញ្ញា​ឆ្នាំ​២០២១ ស្ត្រី​វិជ្ជមាន​កូ​វីដ​១៩​ទី​៥៥​នៅ​ខេត្តបន្ទាយមានជ័យ​ត្រូវ​គ្រូ​ពេទ្យឆ្មប​ជួយ​សម្រាល​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០២១ នៅ មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​។​

​លោក​វេជ្ជបណ្ឌិត​ឱក ទីណា បាន​បន្ត ស្ត្រី​ម្តាយ​ទារិកា​មានឈ្មោះ ឈី​ត មួយ​ឡាំង មាន​ផ្ទៃពោះ ទី​១ មុខរបរ​មេផ្ទះ ទីលំនៅ​បា​លិ​លេ​យ្យ​២ ប៉ោយប៉ែត ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ មាន​ប្តី​ឈ្មោះ​ពេជ្រ ជា​អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ ។​​ស្ត្រី​នេះ បាន​រកឃើញ វិជ្ជមាន​កូ​វីដ​១៩​កាលពី​ថ្ងៃទី​០៦​ខែកញ្ញា​ឆ្នាំ​២០២១ ។​

​ស្ត្រី​បាន​សម្រាល​ធម្មតា​ចំនួន​១​នាក់​ភេទ​.​ស្រី​ទំងន់​២,៥​គ​ក្រ ។​

​លោក​វេជ្ជបណ្ឌិត​ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរពេទ្យ​សុខាភិបាល​ខេត្ត​បន្ទាយ​មា​ជ័យ​បានអោយដឹង​ដែរ​ថា​៖ ដោយសារ​មាន​ក្រុមគ្រូពេទ្យ​ជំនាញ​និង​ពេទ្យឆ្មប បាន​ព្យាយាម ខិតខំ​ជួយសង្គ្រោះ​និង​សម្រាលកូន ដល់​ស្ត្រី​មាន វិជ្ជមាន​កូ​វីដ​-១៩ ទើប​ស្ត្រី​និង​ទារិកា​បាន​ទាំង​បន្ត​ព្យ​បាលជ​ម្ងឺ​កូ​វីដ​១៩ និង​បាន​សម្រាលកូន​ដោយ​ជោគជ័យ​។​

​នេះ​ជា​ករណី​ទី ៥៥ នៃ​ការ​សម្រាលកូន ដល់​ស្ត្រី ដែល​អ្នក មាន​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ខេត្តបន្ទាយមានជ័យ ។​

​លោក​បាន​សូម​ជូនពរ ដល់​មន្ត្រី​សុខាភិបាល​ជួរមុខ ជា​កងទ័ព​អាវ​ស ទាំងអស់ សូម​មាន​សុខ​ភាពល្អ កម្លាំង​ខ្លាំងក្លា និង ទទួលបាន​ជោគជ័យ​លើ​សមរភូមិ​ប្រយុទ្ធ នឹង​ជំងឺ​កូ​វីដ​-១៩ ៕​