ដោយៈទេពកង្រី/កំពង់ឆ្នាំងៈនៅថ្ងៃទី៩កញ្ញា២០២១ អភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធ រួមដំណើរ ដោយលោក កែវ វណ្ណដេត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់លែងរួម​និងមន្រ្តីអាជ្ញាធរស្រុកបាននាំយក អំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន៣៣៥គ្រួសារ ដែលស្ថិតនៅក្នុងតំបន់ដែលបិទខ្ទប់ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ។

អំណោយដែលបាននាំយកទៅចែកជូន មាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង ត្រីខ៕សរន