ដោយ:បាយ័ន/សៀមរាបៈរដ្ឋបាលខេត្តឧត្តរមានជ័យបានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួនប្រាំខ្នង ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃទី ៨ ខែកញ្ញាឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការ ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ។

សេចក្តីសម្រេចបានរំលឹកថាចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលក្នុងព្រឹត្តិការណ៍ ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទាក់ទង ក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាក សួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ ០១២ ៤៩៩ ១៩២ ចាប់ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២១ នេះតទៅ៕
សូមជូនសេចក្តីសម្រេច៖