ដោយ:បាយ័ន/សៀមរាបៈព្រះគ្រូប្រាសាទាភិរ័ក្ខអគ្គចិត្តោ អ៊ូ សូត្រ ព្រះអនុគណ ស្រុកប្រាសាទបាគង និងជាព្រះគ្រូចៅអធិការវត្តប្រាសាទបាគង បានទទួលអនិច្ចធម្មហើយ។

លោកសូ ប្លាតុង អភិបាលស្រុកប្រាសាទបាគងខេត្តសៀមរាបបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅ រសៀលថ្ងៃទី ៩ខែកញ្ញា ឆ្នាំ២០២១នេះថា ព្រះអង្គបានអនិច្ចធម្ម កាលពីវេលាម៉ោងសូន្យនិង៥៣នាទីយប់ ឈានចូលថ្ងៃទី៩ ខែកញ្ញា ក្នុងព្រះជន្ម ៨៨ព្រះវស្សា ដោយរោគគាពាធ។លោកបន្តថាដោយគុណធម៌ និងកុសល នៃការបូជា ចំពោះកិច្ចការសាសនា ស្ទើរមួយព្រះជន្មរបស់ព្រះតេជគុណសូមជួយទ្រទ្រង់ព្រះវិញ្ញាណក្ខន្ធនៃព្រះសព សូមនិមន្តចុតិបដិសន្ធិ ក្នុងទីបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕សរន