ដោយៈបាយ័ន/ឧត្ដរមានជ័យៈ លោកប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍ប្រចាំការរបស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។

មន្រ្តីបញ្ជាក់ថាប៉ុស្តិ៍ប្រចាំការរបស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យគឺដើម្បីសម្រួលដល់ការបំពេញតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលផង និង ការប្រាស្រ័យទាក់ទងពីសំណាក់ ប្រជាពលរដ្ឋក្នុងការធានារក្សា សន្តិភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជាពិសេសបានរួមចំណែកយ៉ាងធំធេងដល់ការអនុត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ៕សរន