ដោយ:ប.ជ័យ/បន្ទាយមានជ័យ:រដ្ឋបាលខេត្តសម្រេចបើកផ្សារចក្រីឡើងវិញក្រោយយកសំណាកលើកទី៣លទ្ធផលអវិជ្ជមានទាំងអស់។

លោក ឃូ ពៅអភិបាលស្រុកព្រះនេត្រព្រះកាលពីព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១បានដឹកនាំក្រុមការងារសុខាភិបាល នគរបាលស្រុក ឃុំ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំដើម្បីយកសំណាកអាជីវករក្នុងផ្សារចក្រីលើកទី៣លើអាជីវករនិង អ្នកពាក់ព័ន្ធប្រមាណ៤៣៧នាក់ ។ជាលទ្ធអវិជ្ជមានទាំងអស់ ។

លោកឃូ ពៅ បន្តថា ដូច្នេះរដ្ឋបាលខេត្តសម្រេចបើកផ្សារចក្រីឡើងវិញ ក្នុងលក្ខខណ្ឌអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ។ពោលគឺបន្ទាប់បិទខ្ទប់ផ្សារចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យអស់ជិតមួយខែរួចមក ៕សរន