ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៨​ឆ្នាំ​២០២១​ក្រោម​ប្រធានបទ​«​ការចែក រំលែក​កាលានុវត្តភាព​ដែល​ទទួលបាន​ពី​របៀង​ថ្មី​ផ្លូវគោក​និង​ផ្លូវ សមុទ្រ​ដើម្បី​កសាង​សហគមន៍​ចិន​-​អាស៊ាន​មួយ​សម្រាប់​អនាគត​រួមគ្នា​»​តាម​ប្រ​ព័ន្ធ​វីដេអូ​ចាក់ផ្សាយ​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០២១​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា​៖​ចិន​-​អាស៊ាន​ត្រូវ​បន្ត​ពួតដៃគ្នា​ក្នុងការ​ប្រយុ ទ្ធប្រឆាំង​និង​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​១៩​ដើម្បី​ធានា​និរន្តរភាព​សកម្មភាព​សង្គម​- សេដ្ឋកិច្ច​និង​កា​រស់រានមានជីវិតរ​បស់​ប្រជាជន ។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​និង​សូម​អបអរសាទ​ចំពោះ​ខួប​អនុស្សាវរីយ៍​លើក​ទី ៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​ចិន​-​អាស៊ាន​និង​ខួប នៃ​ការប្តេជ្ញា​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​រវាង​ចិន​-​អាស៊ាន​។ ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​រយៈពេល ៣០ ឆ្នាំកន្លងមក​បានក្លាយ​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​អាស៊ាន​និង​ចិន ក្នុងការ​ដាក់ចេញ​នូវ​មាគ៌ា​ដ៏​ត្រចះត្រចង់​និង​បង្កើត​នូវ​កាលានុវត្តភាព​ថ្មី​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​អនាគត​រួមគ្នា​ប្រកបដោយ​វិបុលភាព​និង​បរិ​យា​ប័ន្ន ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ជា​ទិសដៅ​ទៅ​អនាគត​,​យល់ឃើញថា​ចិន​-​អាស៊ាន​ត្រូវ​បន្ត​ពួតដៃគ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​-១៩​ដើម្បី​ធានា​និរន្តរ ភាព​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​និង​កា​រស់រានមានជីវិតរ​បស់​ប្រជាជន ។ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ជា​លក្ខណៈ​សកល​បែបនេះ​ទាមទារ​នូវ​សាមគ្គីភាព​,​ការជឿទុកចិត្ត​, ការគិតគូរ​និង​អនុវត្ត​រួមគ្នា​ប្រកបដោយ​ភាព​ហ្មត់ចត់​និង​ក្រោម​យន្តការ​ពហុភាគី​និយម​និង​គោរព​ច្បាប់​អន្តរជាតិ​និង​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ ។​លើសពីនេះ​ទៀត​, ចិន​-​អាស៊ាន​ត្រូវ​បន្ត​ជំរុញ​កិច្ចសហការ​លើ​គ្រប់​វិស័យ​ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម​ក្នុង​គោលបំណង​ព​ន្លឿ​ន​ការស្តារ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច ឡើងវិញ​ក្រោយ វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការបើក​ឱ្យបាន​ទូលំទូលាយ​ជាង​មុន​នូវ​ទីផ្សារ​និង​រំហូរ​ពាណិជ្ជកម្ម​សេរី​ក៏ដូចជា​សម្រួល​ដល់​រំហូរ​វិនិយោគ​ដើម្បី​អនុញ្ញាតឱ្យ​កម្ពុជា​ក៏ដូចជា​ប្រ​ទេ ស​ផ្សេងទៀត​ក្នុង​តំបន់​មានលទ្ធភាព​អាច​ជំរុញ​ការនាំចេញ​ផលិតផល​ដែលមាន​សក្តានុពល​និង​ទទួលបាន​ធនធាន​ហិរញ្ញវត្ថុ​បន្ថែមទៀត ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​ក្នុងនាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​,​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដែល​បានផ្ដល់​ការគាំទ្រ ដល់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​តាមរយៈ​ជំនួយ​គ្រប់​រូបភាព​ទាំង​ផ្នែក​បច្ចេកទេស​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​សម្ភារ​បរិក្ខារ​ពេទ្យ​និង​ជាពិសេស​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ -១៩​ព្រមទាំង​ការជួយ​សម្របសម្រួល​ដ​ល់​ភាគី​កម្ពុជា​នៅក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ផងដែរ ។​ជាមួយគ្នានេះ​ខ្ញុំ​ក៏​សូម​កោតសរសើរ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន ចិន​ដែល​បាននិងកំពុង​ចូល រួម​យ៉ាងសកម្ម​និង​បំពេញ​តួនាទី​ឈានមុខ​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ក្នុង​ក្របខណ្ឌ​សកល​តាមរយៈ​ការផលិត​និង​ចែកចាយ​វ៉ាក់សាំង​, ការ​ផ្តល់ជំនួយ​ជា​សម្ភារ​បរិក្ខារ​ពេទ្យ​និង​ការចែករំលែក​បទពិសោធ​ន៍​ក្នុងការ​ទប់ស្កាត់​, ថែទាំ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖​សម្រាប់​កម្ពុជា​,​ទោះបី​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស​ដែល​ធនធាន​នៅមានកម្រិត​ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅជា​ឱកាស​សម្រាប់​ការដ្ឋាន​កំណែទម្រង់ កាន់តែ​ស៊ីជម្រៅ សំដៅ​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច និង​សង្គម​ដែល​កាន់តែ​រឹងមាំ​និង​មាន​ភាព​ធន់​ទៅ នឹង​វិបត្តិ​នាពេល​អនាគត ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា​៖​ក្នុង​គោលបំណង​ព​ន្លឿ​ន​ការបើក​ដំណើរការ​ឡើងវិញ​នៃ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​និង​ទប់ទល់​នឹង​ការវាយលុក​ដោយ មេរោគ កូ​វីដ​-១៩ ប្រភេទ​ថ្មីៗ រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ​២០២១ បានសម្រេច​ដាក់ចេញ​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​-​យុវវ័យ​ដែលមាន​អាយុ​ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ​និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី ៣ ឬ ដូ​ស​ជំរុញ​ជូន​ដល់​មន្ត្រី​ផ្តល់​សេវាសាធារណៈ​ជួរមុខ ។

​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើនេះ​,​កម្ពុជា​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​លើ​សកលលោក​ដែល​សម្រេចបាន​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​កម្រិត​មួយ​ខ្ពស់​គួរឱ្យកត់សម្គាល់​។​គិត​ត្រឹម​ដំណាច់​ខែសីហា​ឆ្នាំ​២០២១ នេះ​ធៀប​នឹង​ផែនការ​,​ការចាក់​វ៉ាក់សាំង​ចំនួន ២​ដូ​ស​ជូន​ប្រជាជន​ដែលមាន អាយុ ១៨​ឆ្នាំ​ឡើង​សម្រេចបាន​ចំនួន ៨៦% និង​ដូ​ស​ទី​១ សម្រាប់​កុមារ​និង​យុ​វ័យ​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ សម្រេចបាន ៨១%​។​កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ គោលដៅ​នៃ​ការបង្កើត​ភាពស៊ាំ​សហគមន៍​នៅ​ទូទាំងប្រទេស​និង​មានឱកាស​បើក​ដំណើរការ​ពេញលេញ​ជា​បណ្តើរៗ​នៃ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​នាពេល​ឆាប់ៗ​ខាងមុខ​។​ដោយ​យល់ច្បាស់​ពី​កាលានុវត្តភាព​នេះ​,​ជាមួយនឹង​ស្មារតី​បុ​រេ​សកម្ម​,​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ឥត​រាថយ​ក្នុង​គោលដៅ​កែសម្រួល​បរិយាកាស​ធុរកិច្ច​,​វិនិយោគ​និង លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុ​ជាតា​មរយៈ​ការដាក់ចេញ​និង​អនុវត្ត​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​បន្តបន្ទាប់ ។

​ក្នុងនាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដែល​បានផ្ដល់​ការគាំទ្រ​ដល់​រាជ រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​តាមរយៈ​ជំនួយ​គ្រប់​រូបភាព​ទាំង​ផ្នែក​បច្ចេកទេស​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ សម្ភារ​បរិក្ខារ​ពេទ្យ​និង​ជាពិសេស​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ព្រម ទាំង​ការជួយ​សម្របសម្រួល​ដ​ល់​ភាគី​កម្ពុជា​នៅក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ផងដែរ​។​ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏​សូម​កោតសរសើរ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ដែល​បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម​និង​បំពេញ​តួនាទី​ឈានមុខ​នៅក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩​ក្នុង​ក្របខណ្ឌ​សកល​តាមរយៈ​ការផលិត​និង​ចែកចាយ វ៉ាក់សាំង​,​ការ​ផ្តល់ជំនួយ​ជា​សម្ភារ​បរិក្ខារ​ពេទ្យ​និង​ការចែករំលែក​បទពិសោធ​ន៍​ក្នុងការ​ទប់ស្កាត់​, ថែទាំ​និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ៕
​ ​