ដោយៈ​អង្គការ​ទស្សនៈ​ពិភពលោក-​កម្ពុជា​/​ភ្នំពេញៈ​សកម្មភាព​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​កម្ពុជា បាន​នឹង​កំពុង​អនុវត្ត​ដោយ​សហការ​ជាមួយ​សាលា​ចំនួន​៥៣២ ដើម្បី​លើកស្ទួយ​ទម្លាប់​នៃ​ការអាន​របស់​កុមារ​ប្រមាណ​ជាង​១១​ម៉ឺន​នាក់ នៅ​ស្រុក​ចំនួន​៣០ ក្នុង​បណ្តា​ខេត្ត​ចំនួន​៩​។


កុមារ​រស់នៅ​ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ នាំគ្នា​អាន​សៀវភៅ​ដែល​បាន​ខ្ចី​ពី​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ទស្សនៈ​ពិភពលោក​។

​លោក វ៉ា សុ​រិ​ន ប្រធាន​បច្ចេកទេស​កម្ម​វិធី​អប់រំ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​កម្ពុជា​ថ្លែងថា​បណ្ណាល័យ​ចល័ត​ដែលជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​ជាច្រើន​នៃ​កម្មវិធី​អប់រំ​របស់ អង្គការ​ទស្សនៈ​ពិភពលោក ត្រូវបាន​ផ្តួចផ្តើមឡើង​ចាប់ពី​ខែមីនា ឆ្នាំ​២០២១​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការសិក្សា​របស់​កុមារ​ក្នុងអំឡុងពេល​សាលា​របស់​ពួកគេ​ត្រូវបាន​បិទ​ដោយសារ​ការ​រា​ត ត្បា​តនៃ​ជំងឺ កូ​វីដ​-១៩​។​

​លោក សុ​រិ​ន មានប្រសាសន៍ថា​៖«​បណ្ណាល័យ​ចល័ត បាន​នឹង​កំពុង​ជួយ​ជំរុញ​ដល់​ការអាន និង​ស្វ័យ​សិក្សា​របស់​កុមារ ជាពិសេស​កុមារ​ដែល​មិនមាន​សម្ភារ​សិក្សា​គ្រប់គ្រាន់​។ ពួកគេ​អាច​ខ្ចី សៀវភៅ​រឿង សៀវភៅ​ចំណេះដឹង​ទូទៅ ដើម្បី​យកទៅ​អាន ឬ រៀន​នៅផ្ទះ​»​។

​​សកម្មភាព​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ទស្សនៈ​ពិភពលោក ត្រូវបាន​អនុវត្ត​ដោយមាន​ការសហការ​ជាមួយ​អ្នកស្ម័គ្រចិត្ត​ក្នុង​សហគមន៍ និង​បណ្ណារក្ស​របស់​សាលា​គោលដៅ​ទាំង​៥៣២​។ អ្នកស្ម័គ្រចិត្ត​ក្នុង​សហគមន៍ និង​បណ្ណារក្ស បាន​ចុះ​តាម​ភូមិ​ក្នុង​សាលា​គោលដៅ​ក្នុង​មួយ​សប្តាហ៍​ម្តង ដើម្បី​យក​សៀវភៅ​ទៅឱ្យ​កុមារ​នៅក្នុង​ភូមិ​ខ្ចី ហើយ​ពួកគេ​ក៏​ជួយ​ជំរុញ​ឱ្យ​ឪពុកម្តាយ​របស់​កុមារ​តាមដាន ជួយ​បង្រៀន និង​លើកទឹកចិត្ត​កូន​របស់ខ្លួន​ឱ្យ​រៀន នៅពេល​ទំនេរ​ពី​ការងារ​។


កុមារ​រស់នៅ​ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ នាំគ្នា​អាន​សៀវភៅ​ដែល​បាន​ខ្ចី​ពី​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ទស្សនៈ​ពិភពលោក​។

​លោក សុ​រិ​ន បន្ថែមថា​«​គម្រោង​នេះ​បាន​ជួយ​ទៅដល់​កុមារ បាន​យ៉ាងច្រើន​ដោយ​កុមារ​អាច​ទទួលបាន​សៀវភៅ​រឿង​និង​សម្ភារៈ​សិក្សា​ផ្សេងៗ ដើម្បី​បាន​អាន​បន្ថែម​នៅផ្ទះ​ពេលទំនេរ​ឬ​អាន​ជាមួយ មិត្តភក្តិ​ដែល​នៅ​ជិត​ផ្ទះ ហើយ​ជាពិសេស​ទៅទៀត​កុមារ​អាច​អាន​ជាមួយ​ឪពុកម្តាយ​នៅពេល​ទំនេរ ដែល​អាច​បង្កើន​ភាព​រី​ករាយ​ក្នុង​គ្រួសារ​និង​ជួយ​កាត់បន្ថយ​បាន​មួយចំនួនទៀត​ទៅលើ​ការបាត់​បង់ការ រៀនសូត្រ​របស់​កុមារ​មួយចំនួន​ដែល​មិនបាន​រៀន​តាម​អន​ឡាញ ឬ តាម​បណ្តុំ​តូចៗ​»​។​

​កុមារា មករា វ័យ​១២​ឆ្នាំ ដែល​កំពុង​សិក្សា​ថ្នាក់​ទី​៦ នៅ​សាលាបឋមសិក្សា​ភ្នំ​ពិត នា​ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ដែល​តាមរយៈ​គម្រោង​បណ្ណាល័យ​ចល័ត​នេះ​ខ្លួន​អាច​ខ្លី​សៀវភៅ​ច្រើន​ប្រភេទ​សម្រាប់​យកទៅ​អាន​។ មករា និយាយ​ទាំង​មាន​មោទនភាព​ថា​ខ្លួន​លែង​សូវ​ដើរលេង ហើយ​ចូលចិត្ត​ការអាន​ជាង​មុន​ទៀតផង​។​

​មករា និយាយ​ដោយ​ក្ដី​រីករាយ​ថា​«​ពេល​អាន​ច្រើន​ទៅ​ចេះដឹង​ច្រើន ហើយ​ចេះ​ប្រកប ចេះ​ពាក្យ​ច្រើន​ទៀត​។ សប្បាយចិត្ត ​(ព្រោះ​)អត់​ហត់​ទៅ​ខ្ចី ​ឬ​ ត្រូវ​ដើរទៅ​យក​។ បាន​បងៗ​ក្រុមយុវជន​ស្ម័គ្រចិត្ត​] គាត់​ចុះមក​ឱ្យ (សៀវភៅ​)អញ្ចឹង​ស្រួល​»​។

​សកម្មភាព​បណ្ណាល័យ​ចល័ត​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ទម្លាប់​នៃ​ការអាន​របស់​កុមារ​ទេ តែ​ទម្លាប់​ល្អ​របស់​កុមារ​នេះ មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​ក្រុមគ្រួសារ​កុមារ​ទៀតផង​។


កុមារ​រស់នៅ​ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ នាំគ្នា​អាន​សៀវភៅ​ដែល​បាន​ខ្ចី​ពី​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ទស្សនៈ​ពិភពលោក​។

​លោកស្រី ឈិ​ត ឆ័យ ដែលជា​អ៊ុំ​ស្រី​របស់ មករា បាន​ប្រាប់​អង្គការ​ទស្សនៈ​ពិភពលោក​ថា ខ្លួន​មាន​អារម្មណ៍​រីករាយ​ណាស់​ដែល មករា នៅផ្ទះ​អាន​សៀវភៅ​ច្រើនជាង​មុន ពេលខ្លះ​អាន​រឿង​ឱ្យ​គាត់​ស្ដាប់ ហើយ​មិនសូវ​ដើរលេង​ទៅ​ក្រៅ​ជាមួយ​មិត្តភក្តិ​ទេ​។

​លោកស្រី ឆ័យ ដែលជា​អ្នក​មើលថែ និង​នៅផ្ទះ​ជាមួយ មករា ជាប្រចាំ​រូបនេះ មានប្រសាសន៍​យ៉ាង​ត្រេកអរ«​ខ្ញុំ​អត់​សូវ​ចេះអក្សរ អញ្ចឹង​ខ្ញុំ​ចូលចិត្ត​ពេល មករា អាន [​សៀវភៅ​] ឱ្យស្ដាប់ ឥឡូវ​ខ្ញុំ​ឧស្សាហ៍​ហៅ [​មករា​] ឱ្យជួយ​អាន​រឿង​ឱ្យស្ដាប់​សឹង​រាល់ថ្ងៃ​។​»

​កុមារ​ផ្សេងៗ​ជាច្រើន​នៅក្នុង​សហគមន៍​ក៏​ទទួលបាន​ប្រយោជន៍​វិជ្ជមាន​ពី​គម្រោង​នេះដែរ​។

​លោក សុខ ឧត្ដម បណ្ណារក្ស នៃ​សាលាបឋមសិក្សា​ភ្នំ​ពិត ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​គម្រោង​បណ្ណាល័យ​ចល័ត​នេះ បាន​លើកឡើងថា​កុមារ​ក្នុង​សហគមន៍​ចាប់ផ្ដើម​ចូលរួម និង​កែ​ទម្លាប់​ច្រើន​មករក​ការអាន​សៀវភៅ លែង​សូវ​ដើរលេង និង​មើល​ទូរទស្សន៍ ឬ​លេង​ទូរស័ព្ទ​។​


កុមារ​រស់នៅ​ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ នាំគ្នា​អាន​សៀវភៅ​ដែល​បាន​ខ្ចី​ពី​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ទស្សនៈ​ពិភពលោក​។

​អ្វីដែល​ធ្វើឱ្យ​លោក ឧត្ដម រីករាយ​ជាងគេ​នេះ​ទៀត នោះ​គឺ​ការចូលរួម​យ៉ាងសកម្ម​របស់​កុមារ​ក្នុង​សហគមន៍​ដែល​តែង​ចាំ​ផ្លូវ​ក្រុមយុវជន​ស្ម័គ្រចិត្ត​ចុះ​ចែក​សៀវភៅ ហើយ​ត្រេកអរ​នឹង​ខ្ចី​សៀវភៅ​ថ្មីៗ​ទៅ​អាន​។ តាមរយៈ​ការតាមដាន​ពិនិត្យ​ការខ្ចី​សៀវភៅ លោក ឧត្ដម សង្កេតឃើញថា​ចំនួន​សៀវភៅ​ដែល​ត្រូវបាន​ខ្ចី​មានការ​កើនឡើង​ហើយ​កុមារ​ក៏បាន​ដឹង និង​ស្គាល់​រឿង​ច្រើនជាង​មុន​ដែរ ព្រោះ​ពេល​ក្រុមការងារ​របស់លោក​អាន​រឿង​ថ្មី​ឱ្យស្ដាប់​មាន​កុមារ​ខ្លះ​ពោលថា​ខ្លួន​បាន​អាន​រឿង​នោះ​រួចហើយ​។

​លោក ឧត្ដម បន្ថែម​ជា​ចុងក្រោយ​ថា​«​ខ្ញុំ​សប្បាយចិត្ត​ណាស់​ពេល​សាលា​យើង​ជួយ​រៀបចំ​គម្រោង​បាន​ជោគជ័យ​បែប​ហ្នឹង មិន​ត្រឹមតែ​ចំពោះ កុមារ​ក្នុង​សហគមន៍​ដូច មករា ទេ កម្មវិធី​នេះ​ក៏​ជួយ​យុវជន​ស្ម័គ្រចិត្ត​ក្នុង​គម្រោង​ឱ្យ​ទទួលបាន​បទពិសោធ​ន៍​ក្នុង​ការធ្វើការងារ​សង្គម​ទៀត​។ វា​ក៏​ជួយ​វិស័យ​អប់រំ​យើង ជាពិសេស​ខាង​អំ​ណាន​ព្រោះ​កុមារ​នៅ​ជនបទ​ពួកគាត់​ខ្សោយ​ច្រើន​ខាង​ការអាន​»៕
(ប្រភពអង្គការទស្សនៈពិភពថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១)

កុមារ​រស់នៅ​ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ នាំគ្នា​អាន​សៀវភៅ​ដែល​បាន​ខ្ចី​ពី​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ទស្សនៈ​ពិភពលោក​។ 


កុមារ​រស់នៅ​ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ នាំគ្នា​អាន​សៀវភៅ​ដែល​បាន​ខ្ចី​ពី​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ទស្សនៈ​ពិភពលោក​។

​គ្រួសារ​មួយ រស់នៅក្នុង​ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ ជុំគ្នា​អាន​សៀវភៅ​រឿង​ដែល​បាន​ខ្ចី​ពី​បណ្ណាល័យ​ចល័ត​របស់​អង្គការ​ទស្សនៈ​ពិភពលោក​។ 

បុគ្គលិក​ស្ម័គ្រចិត្ត ចុះ​តាម​ភូមិ​ក្នុង​ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​យក​សៀវភៅ​ឱ្យ​កុមារ​ខ្ចី​។