នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១នេះរដ្ឋបាលខេត្តកំពង់ធំបានចេញសេចក្តីសម្រេចបិទជាបណ្តោះអាសន្នផ្សារសាន់គ ក្នុងភូមិសាន់គ(ក) ឃុំសាន់គ ស្រុកកំពង់ស្វាយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។ដោយឡែកក្នុងថ្ងៃនេះដែររដ្ឋបាលខេត្តកំពង់ធំក៏បានប្រកាសស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៣៣នាក់ និងជាសះស្បើយចំនួន ២៧នាក់ នៅថ្ងៃទី៩ ខែកញ្ញា៕