ដោយៈ ចាន់តូ / ភ្នំពេញៈ ដឹងការពិតហើយ! ពីហេតុការណ៍ នៃករណីឃាតកម្ម ដែលបានបង្កឲ្យមាន ការភ្ញាក់ផ្អើល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅចំណុច YABES APARTMENT លេខ២៥ តាមផ្លូវ១០៣ ក្រុម២៥ ស្ថិតនៅភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ បុរសម្នាក់ ជាជនជាតិហ្វីលីពីន បានយកកន្ត្រៃ ចាក់ទៅលើប្អូនស្រីបង្កើត និងប្អូនថ្លៃ បណ្ដាលឲ្យស្លាប់ ២ នាក់ ក្នុងថ្លុកឈាម នៅបន្ទប់ដេក ក្រោយមក ជនដៃដល់ បានលោតចុះពីជាន់ទី១ មកជាន់ផ្ទាល់ដី បណ្ដាលរបួសធ្ងន់។