ដោយ:ប.ជ័យ/បន្ទាយមានជ័យ:បណ្តឹងបរិហារកេរ្តិ៍ដែលអនុភូមិភ្នំឆ័ត្រឃុំស្វាយចេកស្រុកស្វាយចេកជាដើមបណ្តឹងនោះ ត្រូវបានអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការមុន ។គឺមុនបណ្តឹងដែលម្តាយក្មេងស្រីរងគ្រោះ ជាដើមបណ្តឹងចោទប្រកាន់លើលោកអនុភូមិតេជោភ្នំឆ័ត្រថាបានរំលោភកូនស្រីអាយុ១៤ឆ្នាំរបស់អ្នកស្រី(ជាមួយអតីតយុទ្ធជនក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ) ។

យោងដីកាកោះចុះថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១ របស់លោកសំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការអម សាលាដំបូងខេត្តបន្ទាយមានជ័យក្នុងសំណុំរឿងព្រហ្មទ័ណ្ឌលេខ៧៧៨ ថ្ងៃទី១០ខែសីហាឆ្នាំ២០២១បាន អញ្ជើញឈ្មោះវ៉ា សុខជា ភេទស្រីអាយុ៥៣ឆ្នាំជាជនសង្ស័យលំនៅភូមិតេជោភ្នំឆ័ត្រឃុំ/ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ អោយចូលទៅឆ្លើយបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្ត នាម៉ោង២រសៀល ។គឺពាក់ព័ន្ធ នឹងបណ្តឹងរបស់ឈ្មោះសុខ ប៊ុន្នី ដែលបានប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈនៅភូមិឃុំខាងលើកាលពីអំឡុង ខែមីនា ឆ្នាំ២០២០និងថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១ ។

សារព័ត៌មានបានឃើញដីកានោះកាលពីថ្ងៃទិ៩ខែកញ្ញា ។បណ្តឹងបទបរិហារកេរ្តិ៍នេះ បានកើតឡើងមុន ខណៈករណីក្មេងស្រី និងម្តាយបានប្តឹងចោទប្រកាន់លោកអនុភូមិតេជោភ្នំឆ័ត្រ លោកសុខ ប៊ុន្នី ថាបានរំលោភ សេពសន្ធវៈឬត្រឹមបៀតបៀនកេរខ្មាស ។

ហើយពាក្យបណ្តឹងរបស់អ្នកស្រីវ៉ា សុខជាទៅលោកស្រីមេឃំុស្វាយចេក កាលពីថ្ងៃទី១៩ ខែកក្កដា រួចទើបនៅ អធិការដ្ឋាននគរបាលស្រុកស្វាយចេក ម្តងនិង២៧ខែកក្កដាឆ្នាំ២០២១ហើយអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានបញ្ជូនសំណុំរឿងមកជំនាញការិយាលល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាន កាលពីចុងខែសីហា ។

លោកសុខ ប៊ុន្នី មេភូមិតេជោភ្នំឆ័ត្រធ្លាប់បានប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី៣១ខែសីហាថា ករណីដែល លោកបានពឹងមេធាវីឈឹម ច័ន្ទសត្យានន្ទ ជាការពារក្តីនិងប្តឹងនោះ គឺក្រោយអ្នកស្រីវ៉ា សុខជាបានដើរបរិហារកេរ្តិ៍ លោកថា បានរំលោភកូនស្រីគាត់អាយុ១៤ឆ្មាំ (អ ស ឡ) ។

លោកសុខ ប៊ុន្នី បានបន្តថាលោកសូមច្រានចោលទាំងស្រុងការចោទប្រកាន់ដ៏ធ្ងន់ដែលរំលោភឬក៏បៀតបៀន កេរ្តិ៍ខ្មាសក្មេងស្រីរងគ្រោះ។

ចំណែកអ្នកស្រី វ៉ា សុខជា អាយុ៤៥ឆ្នាំ រស់នៅភូមិតេជោភ្នំឆ័ត្រក្នុងបណ្តឹងរបស់ខ្លួនបន្តបន្ទាប់នៅក្រោយបណ្តឹង របស់លោកអនុភូមិ ក៏ដូចជាលោកបានប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០២១ថា៖ កូនស្រីអាយុ១៤ឆ្នាំរបស់អ្នកស្រីត្រូវលោកសុខ ប៊ុន្នី ចាប់រំលោភបានសម្រេចនៅថ្ងៃមួយនាអំឡុងពាក់កណ្តាល ខែកុម្ភៈឆ្នាំ២០២១នៅក្រោយផ្ទះលោក។រំលោភរួចបានឱ្យលុយកូនស្រីរបស់អ្នកស្រីចំនួន៥០.០០០រៀលដើម្បីបំបិទមាត់ ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជាថាករណីនេះមន្ត្រីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការអនិតិជនខេត្ត ថា កំពុងសើុបអង្កេត ប្រមូលវត្ថុតាងហើយមិនទាន់ឈានដល់ ចោទប្រកាន់និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការនៅឡើយទេ ។

ករណីនេះ ខាងអ្នកស្រីវ៉ា សុខជា ដែលទន់ខ្សោយនិងក្រីក្របានបានបង្ហើបអោយដឹងថានឹងរកមេធាវីស្ម័គ្រចិត្ត សម្តេចតេជោដើម្បីជួយការពារក្តីព្រោះបណ្តឹងរបស់អ្នកស្រីហាក់មានភាពយឺតយ៉ាវខ្លាំងជាបណ្តឹងរបស់លោកអនុភូមិ ។ម្យ៉ាងលោកអនុភូមិមានលោកនាយក នាយករងមណ្ឌលជួយជ្រោមជ្រែងនិងការពារទៅទៀត ៕សរន