ដោយៈទេពកង្រី/កំពង់ឆ្នាំង:រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១នេះបានប្រកាសពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩តាមរយៈការធ្វើតេស្តរហ័សចំនួន២៧នាក់នាក់(ស្រី១៦នាក់)ក្នុងនោះអ្នកស្លាប់ថ្មីមិនមានទេ ។

អ្នកដែលមានវិជ្ជមានកូវីដ១៩រដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង.មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង,មណ្ឌលព្យាបាលវិទ្យាលយ័តេជោហ៊ុនសែនទឹកហូត,មណ្ឌលព្យាបាលវិទ្យាលយ័ហ៊ុនសែនកំពង់ត្រឡាចនិងមណ្ឌលវិទ្យាលយ័ហ៊ុនសែនបរិបូណ៌។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាមកដល់ពេលនេះខេត្តមានអ្នកឆ្លងសរុប២.៩៥១នាក់(ស្រី្ត១.៨០៩នាក់),អ្នកដែលបានជាសះស្បើយសរុប២.៦០៣នាក់(ស្ត្រី១៦១៤នាក់),អ្នកស្លាប់សរុប៩២នាក់(ស្ត្រី៥៦នាក់)និងកំពុងសម្រាកព្យាបាល២៥៦នាក់(ស្ត្រី១៣៩នាក់)៕សរន
សូមជូនសចក្តីប្រកាសព័ត៌មាន៖