ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១ នេះ បានប្រកាស ពី​ការបន្ត​រកឃើញ អ្នក​វិជ្ជមាន​កូ​វីដ ១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស ចំនួន ២៩ នាក់ ជាសះស្បើយ ១៥ នាក់ និង​គ្មាន​អ្នកស្លាប់​ទេ ។​

​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ​១៩ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង​, មណ្ឌល​ព្យាបាល​សាលាបឋមសិក្សា​គំរូ​ក្រុង​, មណ្ឌល​ព្យាបាល​វិទ្យាល័យ តេ​ជោ​ហ៊ុនសែន ទឹក​ហូត​, មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច និង​មណ្ឌល​វិទ្យាល័យ ហ៊ុនសែន បរិបូណ៌​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ថាៈ មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប​ចំនួន ២.៩៨០ នាក់ អ្នក​ដែល​បានជា​សះស្បើយ សរុប​ចំនួន ២.៦១៨ នាក់ ហើយ​អ្នកស្លាប់ សរុប​ចំនួន ៩២ នាក់ ដោយឡែក អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល ២៧០ នាក់​៕/V​