ប្រែសម្រួលៈវាសនា/ហាណូយ៖ឧត្តមសេនីយ៍ ហ្វ៊ុង ក្វាង ថាញ់ អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ក្នុងអាយុ៧២ឆ្នាំនៅគេហដ្ឋានក្នុងក្រុងហាណូយរបស់លោកក្រោយកើតជំងឺធ្ងន់ធ្ងរម្យ៉ាង។
គណៈកម្មាធិការគាំពារនិងសុខាភិបាលមជ្ឈិម បាននិយាយថាលោកថាញ់បានស្លាប់នៅម៉ោង៣និង៤៥នាទីជិតភ្លឺនាថ្ងៃសោរ៍។
ជាសមាជិកគណៈកម្មាធិការកណ្តាលមជ្ឈិមបក្ស និងជាសមាជិកការិយាល័យនយោបាយនៃបក្សកុំម្មុយនីស្តវៀតណាម លោកថាញ់បានធ្វើជារដ្ឋមន្ត្រីការពារជាតិ ចាប់ពីឆ្នាំ២០០៦ ដល់ ២០១៦។
កើតនៅក្រុងហាណូយ លោកបានចូលបំរើក្នុងជួរកងទ័ពនៅឆ្នាំ១៩៦៧ និងបានប្រយុទ្ធក្នុងសង្គ្រាមវៀតណាម(១៩៥៥-១៩៧៥) និងសង្គ្រាមចិន-វៀតណាមឆ្នាំ១៩៧៩។លោកត្រូវបានបញ្ជូនទៅសិក្សានៅសហភាពសូវៀត២ដងនិងធ្លាប់ដឹកនាំកងពលផ្សេងៗក្នុងកងទ័ពប្រជាជនវៀតណាម៕
ឧត្តមសេនីយ៍ ហ្វ៊ុង ក្វាង ថាញ់ បានខូចសួតដោយគ្រោះថ្នាក់ចរាចរណ៍មួយក្នុងអំឡុងសង្គ្រាមវៀតណាម និងធ្លាប់បានទៅព្យាបាលនៅបារាំងនៅឆ្នាំ២០១៥