​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១ បានធ្វើ​លិខិតស្នើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ផ្លាស់ប្ដូរ​តែងតាំង​និង​កែសម្រួល​មុខ​មុខតំណែង​មន្ត្រីការទូត​ប្រចាំ​នៅ​បរទេស ៖
-​ផ្លាស់ ៖
​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ចូល​ប្រទេស​ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​

​លោក ឡុង ឌី​ម៉​ង់

-​តែងតាំង​មុខតំណែង ៖
១- លោកស្រី ជ្រឹង បុ​ទុមរ​ង្សី រដ្ឋលេខាធិការ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​

លោកស្រី ជ្រឹង បុ​ទុមរ​ង្សី

២- លោក ថៃ ជុន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ ជា​ឯកអគ្គរាជទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប៊ុលហ្គារី ប្រទេស​រ៉ូ​ម៉ា​នី សាធារណរដ្ឋ​ក្រិ​ក និង​សាធារណរដ្ឋ​ស៊ី​ប ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​សូ​ហ្វី​យ៉ា សាធារណរដ្ឋ ប៊ុល​ហ្គា​វី ។​
៣- លោក ណូយ ជំនាញ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អាស៊ាន ជា​តំណាង​អចិន្ត្រៃយ៍​វង ឋានៈ​ជា​អគ្គរាជទូត នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អម​លេខាធិការដ្ឋាន អាស៊ាន ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។​

​ចំពោះ​សំណើ​ស្នើសុំ​ផ្លាស់ប្តូរ​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​យល់ព្រម​តាម​សំណើ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បានស្នើ​កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១៕​srn