ដោយៈបាយ័ន/សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបសម្រេចកំណត់ជា “តំបន់លឿងទុំ”នូវតំបន់មួយចំនួននៅក្នុង ភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប ជាបណ្ដោះ​អាសន្ន រយៈពេលមួយសប្តាហ៍។ នេះបើយោងតាមសេចក្តីសម្រេចរបស់សាលាខេត្តសៀមរាបចុះថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២១។សេចក្តីសម្រេចគិតចាប់ពីវេលាម៉ោង ២៣:៥៩នាថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។
សូមជូនខ្លឹមសារលំអិត៖