ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ :រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ចប់ការបិទខ្ទប់ផ្នែកខាងក្នុងនៅផ្សារសិរីសោភ័ណជាផ្សាររដ្ឋធំបង្អស់ទី២ នៅក្រុងសិរីសោភ័ណ ។ ពោលគឺនឹងបើកអោយដំណើរការឡើងវិញពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១ តទៅ ។ នេះបើតាមលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណឱ្យដឹងកាលពីថ្ងៃទី១១ខែកញ្ញ ។
លោកបានឱ្យដឹងដូច្នេះ បន្ទាប់ពីអមដំណើរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានចុះត្រួតពិនិត្យនូវដំណើរការបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណនិងក្នុងផ្សារនះនាថ្ងៃនេះដែរ ។
អំពីការបើឡើងវិញនេះ ប៉ុន្តែខាងក្រៅ គឺលើផ្លូវជុំវិញផ្សារឬផ្សារមេឃដែលលក់បន្លែត្រីសាច់គ្រឿងទេស …ហើយស្ទើរទាំងអស់អាជីវករទាំងនោះ តាំងបិទខ្ទប់ផ្សារលើកទី១ នាថ្ងៃទី១៤ខែសីហា មក បាននឹងកំពុងលក់ដូរនៅលើថ្នល់នៃផ្សារមេឃរបស់ផ្សារធំមានជ័យ ក្បែរខាងនោះ មិនដឹងថា នឹងបើកនៅថ្ងៃណានោះទេ។
សមរំលឹកថា ផ្សារសិរីសោភ័ណស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ បានត្រូបបិទខ្ទប់លើកទី២ឬក្នុងរយៈពេល១៤ថ្ងៃទៀត ក្រោយលទ្ធផលយកសំណាករកមេរោគកូវីដ១៩ លើកទី២ បានបន្តរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៣៣ ក្នុងនោះ ភាគច្រើនជាវិរុសបម្លែងថ្មីដែលតាផង ។
ផ្សារនេះត្រូវបានបិទកាលពីព្រលប់ថ្ងៃទី១៤ខែសីហា ឆ្នាំ២០២១ គឺគ្រូពេទ្យជួរមុខនៃមន្ទីរសុខាភិបាលខេត្តបន្ទាមានជ័យធ្វើតេស្តលើមនុស្ស៨០០ នាក់។ក្នុងនោះរកឃើញវិជ្ជមាន ៣៩ នាក់។កាលណោះ អ្នកនៅខាងក្រៅផ្សារនេះ ជាង៨០នាក់ដែលមានលំនៅស្ថិតក្នុងសង្កាត់នានាក្រុងនេះ ដែលយកសំណាក បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤៤នាក់ ផងដែរ ។
អាជីវករនិងគណកម្មការគ្រង់ផ្សារបានរៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននិងវិធានការនានាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល មិនសូវបានល្អឡើយ ៕សរន