ដោយៈបាយ័ន/សៀមរាបៈយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាបស្តីអំពីការចុះបិទខ្ទប់លំនៅឋាន ឬ ទីតាំងមួយចំនួនដែលជាប់ពាក់ព័ន្ធ និងការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងក្រុងសៀមរាបថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១ គឺគោលដៅបិទខ្ទប់មានចំនួន៦៩ផ្ទះ ក្នុងនោះអ្នកវិជ្ជមានចំនួន១៣៩នាក់(ស្រី៧៣នាក់)។

របាយការណ៍បញ្ជាក់ថាទីតាំងបិទខ្ទប់រួមមានៈ១.សង្កាត់ស្វាយដង្គំមានចំនួន១២ផ្ទះ,២.សង្កាត់ស្រង៉ែមានចំនួន ១០ផ្ទះ,៣.សង្កាត់សាលាកំរើកមានចំនួន៥ផ្ទះ,៤.សង្កាត់សៀមរាបមានចំនួន៣ផ្ទះ,៥.-សង្កាត់គោកចក៖មានចំនួន១០ផ្ទះ ,៦សង្កាត់ស្លក្រាមមានចំនួន៧ផ្ទះ,៧.សង្កាត់ទឹកវិល មានចំនួន ២ផ្ទះ ,៨.សង្កាត់នគរធំមានចំនួន៨ផ្ទះ ,៩.សង្កាត់សំបួរមានចំនួនមួយផ្ទះ,១០.សង្កាត់ចុងឃ្នៀស មានចំនួន៣ផ្ទះ ,១១.សង្កាត់ជ្រាវមានចំនួន៨ផ្ទះ ,១២.សង្កាត់ក្របីរៀល៖មានចំនួន៣ផ្ទះ ។

សរុបគោលដៅបិទខ្ទប់មានចំនួន៦៩ផ្ទះ ក្នុងនោះ៖អ្នកវិជ្ជមានចំនួន១៣៩នាក់ ស្រី៧៣នាក់(បញ្ជូនទៅព្យាបាល)។មានអ្នកប៉ះពាល់ផ្ទាល់ និង ប្រយោល សរុបចំនួន១៩៧នាក់ ស្រី៩០នាក់ កំពុងធ្វើការពិនិត្យយកសំណាក និងធ្វើចត្តាឡីស័ក។
បច្ចុប្បន្នទីតាំងទាំងអស់ខាងលើ ត្រូវបានគ្រប់គ្រងដោយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន៕សរន