ដោយ:ប.ជ័យ / បន្ទាយមានជ័យ:នាយប់ថ្ងៃទី១០និង១១ ខែកញ្ញា ឆ្នាំ២០២១ កងម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងផ្នែកសឹករងម៉ាឡៃជាច្រើននាក់ដឹកនាំដោយ លោក វរសេនីយ៍ឯក រិទ្ធ រ៉មមេបញ្ជាការរងតំបន់ប្រតិបត្តិការ សឹករងបន្ទាយមានជ័យចេញប្រត្តិបត្តិការជួយសង្រ្គោះដល់ប្រជាពលរដ្ឋស្ថិតនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះក្នុងភូមិតេជោបឹងជង្រុកឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកំពុងរងគ្រោះដោយការប្រឈមខ្លាំងនឹងជំនន់ទឹកភ្លៀងនិងទឹកជំនន់ដែលហូរស្រុងចុះមកពីប៉ែកខាងលើ។ចំនួនប្រជាពលរដ្ឋពុំទាន់មានការបញ្ជាក់នៅឡើយទេ។

លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនបានដឹកនាំនិងពិនិត្យ ស្ថានការណ៍ទាំងយប់ទោះបីលោកមានបញ្ហាសុខភាពក៏ដោយ ៕សរន

កម្លាំងចម្រុះចុះបង្កានិងជម្លៀសពលរដ្ឋពីជំនន់នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះស្រុកម៉ាឡៃ(រូបថត ប.ជ័យ)