ដោយ:រ៉ាម៉ន/កណ្ដាល:នៅថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំលោក លោកស្រីតំណាងមន្ទីរអង្គភាព គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធចុះពិនិត្យការរៀបចំបើក ការបង្រៀន និងរៀន តាមបណ្តាគ្រឹះស្ថានសិក្សាសាធារណៈ នៅភូមិសាស្ត្រដែលមានហានិភ័យទាប នៅទូទាំងស្រុក ល្វាឯមនិងបានបន្តចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័កព្រមទាំងសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ និងកងកម្លាំងការពារផងដែរ។

ក្នុងឱកាសនោះលោកនុត ពុធដារ៉ា បានណែនាំដល់លោកនាយកសាលានាយករង លោកស្រីនាយិការនិងលោកគ្រូ អ្នកគ្រូទោះបីបើកសាលារៀនឡើងវិញមែនតែត្រូវដាស់តឿនដល់សិស្សានុសិស្សឱ្យបន្តអនុវិត្តវិធានការសុខាភិបាលគឺពាក់ម៉ាស លាងដៃនិងអាកុល សាប៊ូឬជែល ។ពិសេសអនុវត្ត ៣កុំ និង ៣ការពារ៕សរន