ថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមនឹងកងកម្លាំងចម្រុះ ចុះពិនិត្យមើលទឹកជំនន់ទឹកភ្លៀងនិងកាយបើកមុខទឹកបង្ហូរ និងបញ្ចៀស ពីការជន់លិចផ្ទះរបស់ប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះស្ថិតនៅ ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ៕