ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ បានប្រកាស ពីការបន្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ ១៩ តាមរយៈការធ្វើតេស្តរហ័ស ចំនួន ៤៨ នាក់ ក្នុងនោះ រកឃើញ ១៧ នាក់ ឆ្លងវីរុសកូវីដ ១៩ ប្រភេទថ្មី ដែលតា (Delta) ដែលជាអ្នកបើកឡានដឹកដី , អាជីវករ, កម្មករ, កសិករ, បុគ្គលិកអានកូ, ពលករ, គ្រូបង្រៀន, សិស្ស និងមន្ត្រីនគរបាល ហើយមានអ្នក ជាសះស្បើយ ចំនួន ២២ នាក់ និងអ្នកស្លាប់ថ្មី មិនមាននោះទេ។