​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ នេះ បានប្រកាស ពី​ការបន្ត​រកឃើញ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស ចំនួន ៤៨ នាក់ ក្នុងនោះ រកឃើញ ១៧ នាក់ ឆ្លង​វីរុស​កូ​វីដ ១៩ ប្រភេទ​ថ្មី ដែល​តា (Delta) ដែលជា​អ្នក​បើកឡាន​ដឹក​ដី , អាជីវករ​, កម្មករ​, កសិករ​, បុគ្គលិក​អាន​កូ​, ពលករ​, គ្រូបង្រៀន​, សិស្ស និង​មន្ត្រីនគរបាល ហើយ​មាន​អ្នក ជាសះស្បើយ ចំនួន ២២ នាក់ និង​អ្នកស្លាប់​ថ្មី មិនមាន​នោះទេ​។​

​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ ១៩ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង​, មណ្ឌល​ព្យាបាល​សាលាបឋមសិក្សា​គំរូ​ក្រុង​, មណ្ឌល​ព្យាបាល វិទ្យាល័យ​តេ​ជោ ហ៊ុនសែន ទឹក​ហូត​, មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច និង​មណ្ឌល​វិទ្យាល័យ ហ៊ុនសែន បរិបូណ៌​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ថាៈ មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មាន​អ្នក​ឆ្លង​សរុប ៣.០២៨ នាក់ ក្នុងនោះ រកឃើញ​ឆ្លង​វីរុស​កូ​វីដ ១៩ ប្រភេទ​ថ្មី ដែល​តា ចំនួន ៤២ នាក់ , អ្នក​ដែល​បានជា​សះស្បើយ សរុប​ចំនួន ២.៦៤០ នាក់ , អ្នកស្លាប់​សរុប​ចំនួន ៩២ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល ចំនួន ២៩៦ នាក់​៕/V​