​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ឆវី​

(​ឆៈវី​)

​នាមសព្ទ​

( បា​. ឆ​វិ ; សំ​. ឆ​វិ ឬ ឆវី ) សម្បុរថ្ងៃ​, សម្បុរស្បែក ( រ​. ស​. )
​ព្រះ​ឆវី ។​

​ឆវីវណ្ណ​

(​ឆៈវី​វ័ន​)

​នាមសព្ទ​

( បា​. ឆ​វិ​វណ្ណ ; សំ​. ឆ​វិ​វណ៌ ឬ ឆវី​វណ៌ ) ព័ណ៌​សម្បុរថ្ងៃ​, ព័ណ៌​សម្បុរស្បែក ។​

​រលាត់​

​កិរិយាសព្ទ​

​រខិត​ស្បែក​ឬ​សាច់​; ដាច់​ស្បែក​ឬ​សាច់​សើៗ​
​រលាត់ស្បែក​; ដែកឈូស​គំរឹល​ឈូស​មិន​រលាត់​សាច់​ឈើ ( ប្រើ​ជា គុ​. ក៏បាន ) ។ រលាត់រលោច រលាត់​រវាម ឬ​រលាត់​ច្រើន​អន្លើ ។ រលាត់​សម្បុរថ្ងៃ រលាត់​សម្បុរស្បែក ។​

​សិស្សានុសិស្ស​

(​សឹ​ស​-​សា​-​នុ​សឹ​ស​)

​នាមសព្ទ​

( បា​. < សិស្ស + អនុ – សិស្ស ) សិស្ស​និង​សិស្ស​បន្ទាប់ គឺ​សិស្ស​នៃ​សិស្ស​; សិស្ស​តូច​និង​សិស្ស​ធំ ឬ​សិស្ស​ផ្ទាល់​និង​ចៅ​សិស្ស​
​ពួក​សិស្សានុសិស្ស ( ម​. ព​. សានុសិស្ស ផង ) ។​

​សុណិសា​

​នាមសព្ទ​

( បា​.; សំ​. ស្នុ​ឞ​ ) កូនប្រសា​ស្រី​; ( រ​. ស​. )

​ព្រះ​សុណិសា ឬ ព្រះ​សុណ្ហា ( បុត្រី​ប្រសា ឬ​ព្រះរាជ​បុត្រី​ប្រសា ) ។ ព​. ផ្ទ​. ជា​មាតា ( -​ដា ) “​កូនប្រសា​ប្រុស​” ។​