ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
សុវសនភាព
(—វ៉ៈសៈន៉ៈភាប ឬ—វ៉ៈសៈនុ័ង)
នាមសព្ទ
( បា. សុវសន > សុវសនំឬសុវសនភាវ ) ការនៅស្រួល, ការនៅជាសុខ, ការនៅសុខសប្បាយ។ ពាក្យប្រើដោយសន្មតិ ( តាមសម័យនិយម ) សម្រាប់អ្នកដែលរៀបចេញដំណើរទៅ ឲ្យពរមកអ្នកនៅផ្ទះឬអ្នកជូនដំណើរ
សុវសនំ ! ឬ សុវសនភាព ! សូមនៅឲ្យសុខសប្បាយ ! ( ម. ព. សុគមនំ និង សុយាត្រា ផង ) ។
សុវសនំ
នាមសព្ទ
( ម. ព. សុវសនភាព ) ។
សុគមនំ
(—គៈមៈន័ង)
នាមសព្ទ
( សំ. បា. < សុ “ប្រពៃ, ស្រួល” + គមនំ < គមន “ការទៅ” ) ការទៅដោយស្រួល ។ ពាក្យប្រើដោយសន្មតិ ( តាមសម័យនិយម ) សម្រាប់ឲ្យពរដល់អ្នកដែលរៀបចេញដំណើរទៅកាន់ទីឆ្ងាយ
សុគមនំ ! សូមអញ្ជើញទៅឲ្យសុខសប្បាយ ! ( ប្រើជា សុយាត្រា ! ក៏បាន ), អ្នកដែលរៀបចេញដំណើរទៅ ត្រូវឲ្យពរតបមកវិញថា សុវសនំ! ឬ សុវសនភាព ! សូមនៅសុខសប្បាយ ! ( ម. ព. ទាំងពីរនេះផង ) ។
សុយាត្រា
នាមសព្ទ
(សំ. បា. សុ “ប្រពៃ, ស្រួល” + យាត្រា “ការទៅ” ) ការទៅដោយស្រួល, ដំណើរទៅស្រួល, ការដើរដំណើរស្រួល ។ ពាក្យប្រើដោយសន្មតិ (តាមសម័យនិយម) សម្រាប់ឲ្យពរដល់អ្នកដែលរៀបចេញដំណើរទៅកាន់ទីឆ្ងាយ
សុយាត្រា! សូមអញ្ជើញទៅឲ្យសុខសប្បាយ! ( ប្រើជា សុគមនំ! ក៏បាន, អ្នកដែលរៀបចេញដំណើរទៅត្រូវឲ្យពរតបមកវិញថា សុវសនំ! ឬ សុវសនភាព! សូមនៅឲ្យសុខសប្បាយ! ) ។
សំណុស
នាមសព្ទ
អ្វីៗដែលសុស, ដែលអស់រសជាតិ
សំណុសឧស, សំណុសឃ្មុំ ។