ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
សំព្រុស
គុណសព្ទ
សពេញពាស, សព្រាតព្រោង
សសំព្រុស ។
ស្គុស
គុណសព្ទ
សច្បាស់, សក្បុស, សសុទ្ធ
សស្គុស ( ប្រើជា ស្គុះ ក៏មាន ) ។ ស្គុសស្គាយ ( ម. ព. ស្គាយ ) ។
ស្ញុកស្ញូវ
គុណសព្ទ
ខ្ញីវខ្ញូវ, ខ្ញុកខ្ញូវ, ក្រញុកក្រញូវ; ស្ញែស្ញុកខ្ញីវខ្ញូវ
ក្រដាសបត់ស្ញុកស្ញូវ ( ម. ប្រ., ច្រ. ប្រ. ខ្ញីវខ្ញូវ, ខ្ញុកខ្ញូវ, ក្រញុកក្រញូវ, ក្រញីក្រញុក ជាង ) ។
ស្ដុកស្ដុរ
(ជើង ដ ទាំងពីរព្យាង្គ)
នាមសព្ទ
ឈ្មោះឈើធំមួយប្រភេទ សំបកក្រាស់, ផ្លែតូចៗមូលៗជាចង្កោមៗ អ្នកស្រុកខ្លះប្រើស្ងោរបរិភោគ ( ហៅក្លាយជា ស្ដុកស្ដោរ ក៏មាន ) ។
ស្រុស
កិរិយាសព្ទ
ដាក់របស់ស្រស់ឆៅក្នុងទឹកកំពុងពុះឬក្នុងទឹកក្ដៅ តែមួយរំពេចមិនឲ្យយូរហួសប្រមាណ
ស្រុសអន្លក់ស្ដៅ, ស្រុសមាន់ ។
ក្បុស
គុណសព្ទ
ពាក្យសម្រាប់ចម្រើនពាក្យស ឲ្យវិសេសឡើង
សក្បុស គឺសសុទ្ធ, សណាស់, សត្រសុស ។