​ប្រែ​សម្រួលៈ​វាសនា​/​ប៉េ​សាវ៉ា​៖ មនុស្ស​យ៉ាង​ហោច​ណាស់​១៤​នាក់​បាន​ស្លាប់​និង​៣​នាក់​ទៀត​រងរបួស​នៅពេល​រន្ទះ​បាន​បាញ់​ចំ​ផ្ទះ​ពីរ​នៅ​ប៉ា​គី​ស្ថាន​ភាគ​ពាយ​ព្យ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​​កាលពី​ថ្ងៃអាទិត្យ​។​

​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​នៅ​ក្រុងត័រ​ហ្កា នៅ​តំបន់​ភ្នំ​ក្នុង​ខេត្ត ឃី​ប៊ឺ ប៉ាក់​ទុន​ក្វា កន្លែង​ដែល​មាន​ការ​ធ្លាក់ភ្លៀង​ខ្លាំង​និង​ការបា​ក់ដី​ចាប់តាំងពី​ថ្ងៃ​ពុធ​មក​។​

​លោក​កាម​រ៉ា​ន បាន​ហ្កាស អ្នកនាំពាក្យ​ខេត្ត​បាន​និយាយថា​«​យ៉ាងហោច​ណាស់​មនុស្ស​១៤​នាក់​មក​ពី​គ្រួសារ​តែមួយ​ត្រូវបាន​រន្ទះបាញ់​សម្លាប់​នៅ​ផ្ទះ​ជាប់​គ្នា​ពីរ​។​អ្នកស្លាប់​រួម​មាន​កូនក្មេង​៥​នាក់​​និង​ស្ត្រី​៤​នាក់​»​។​

​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩ បាន​សម្លាប់​មនុស្ស​១៨​នាក់​នៅ​វាល​ខ្សាច់​ថា​របស់​ប៉ា​គី​ស្ថាន​។​

​កាលពី​ខែ​មុន​រន្ទះ​មួយ​បាញ់​ចំ​ពិធីមង្គលការ​មួយ​នៅ​ប្រទេស​ក្បែរ​ខាង​បង់​ក្លា​ដែស ដោយ​សម្លាប់​មនុស្ស​១៦​នាក់​។​

​រន្ទះបាញ់​សម្លាប់​មនុស្ស​រាប់រយ​នាក់​នៅ​អាស៊ី​ខាងត្បូង​ក្នុង​មួយឆ្នាំៗ​៕

​រូបថត​កាលពី​ឆ្នាំ​២០១៥​ពេល​រន្ទះបាញ់​នៅ​រដ្ឋ​ចា​មុយ ប្រទេស​ឥណ្ឌា​។​រន្ទះបាញ់​សម្លាប់​មនុស្ស​រាប់រយ​នាក់​នៅ​អាស៊ី​ខាងត្បូង​ក្នុង​មួយឆ្នាំៗ​