ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពន្យល់​នូវ​អត្ថន័យ​នៃ​ពាក្យ​មិត្ត​ដែកថែប ដែល​លោក​ប្រ​ធានាធិបតី ស៊ី ជីន​ពីង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ប្រសិទ្ធ​នាម​ចំពោះ​ចំណង​មិត្ត​ចិន​កម្ពុជា​ជា​មិត្ត​ដែកថែប​នេះ​គឺ​ស្តែង​ចេញពី​ការជឿទុកចិត្ត​គ្នា​ខាង​នយោបាយ​ពិតប្រាកដដែល​គ្មាន​ពេលណា​រង្គោះរង្គើ​រវាង​ភាគី​ទាំងពីរ​នោះទេទោះបី​ត្រូវ​ទទួល​សំពាធ​ពី​អ្នកណា​ក៏ដោយ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់​ពី​អត្ថន័យ​ដូចនេះ​នា​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា​ឆ្នាំ​២០២១​នេះ នៅក្នុង​ឱកាស​ដែល សម្តេចនិង​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការ​បរ ទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ជា​ផ្លូវការ​វិមាន​កីឡាដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋា​ភិបាល​ចិន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ពាក់ព័ន្ធ​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា ចិន សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ទៅដល់ សម្ដេចព្រះ​នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​កសាង​ទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋប្រជាមានិត​ចិន​តាំងពី​ជំនួប​ដំបូង​រវាងព្រះករុ​ណា ព្រះមហាក្សត្រ នៅពេលនោះ​ព្រះអង្គ​ជា​មេដឹកនាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ចិនលោក ជូ អេង​ឡាយ នៅ​សន្និសីទ​ទីក្រុង​បាន​ឌុ​ង ប្រទេស​ឥណ្ឌូនេស៊ី ដែល​ចំណុច​នេះ​វា​គឺជា​ការចាប់ផ្ដើម​នាំ មក​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ។​ហើយ​សូមបញ្ជាក់ថា​វា​មិនមែនជាការ​ចៃដន្យ​កើតឡើង​នោះទេ ។ ប៉ុន្តែ​វា​ជាការ​ត្រួសត្រាយ​ផ្លូវ​ដែល​ព្រះបិតា​ជាតិ​របស់​យើង​ជាមួយនឹង​មេដឹកនាំ​ជំនាន់​ដើម​របស់​ចិន ។ ព្រះមហា ក្សត្រ​កម្ពុជា​បានទទួល​ស្គាល់សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាំងពី​ចិន​មិនទាន់​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ​មកម្ល៉េះ​នេះ​ជា​ចំនុច​ដែល​ត្រូវ​ចងចាំ​ដែល​មុននេះ​ចិន​មិនមាន​កៅអី​នៅ​អង្គការសហប្រជាជាតិ​ទេ​ហើយ​ពេលនោះ​សម្ដេចព្រះ​ន​រោ​ត្ដម​សីហនុ​ព្រះអង្គ​សម្រេច​ព្រះទ័យ​ទទួលស្គាល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​មិនមាន​អា​សនៈ​នៅ​អង្គការសហប្រជាជាតិ​មានន័យថា​ម៉េច​បានសេចក្តីថា​ព្រះអង្គ​បាន​ចាប់យក​នូវ​ចំណុច​គន្លឹះ​ដែល​ព្រះអង្គ​មាន​ព្រះរាជ​ចក្ខុវិស័យ​វែងឆ្ងាយ​ទៅ​ថ្ងៃ​អនាគត​គឺ​ច្បាស់​ជា​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ហើយ​ភាពប្រាកដប្រជា​បានកើត​ឡើង​ពិតប្រាកដ​បន្ទាប់ពី​ព្រះអង្គ​ទៅ​នៅមាន​ព្រះរាជបុត្រ​របស់​ព្រះអង្គ​ដែល​កំពុង​គ្រងរាជ្យ​សព្វថ្ងៃ​គឺ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហ មុនី​ក៏ដូចជា​កូនចៅ​របស់​ព្រះអង្គ​រួមទាំង​រូប​សម្តេច​ផងដែរ​បន្ត​អនុវត្ត​នយោបាយ​តែ​ចិន​មួយ​និង​បន្ត​នូវ​ការគ្រប់គ្រង​ទំនាក់ទំនង​ដ៏​ល្អ​នេះ​បន្ថែមទៀត​បន្តិច​ម្ដងៗ​យើង​ក្លាយ​ពី​មិត្ត​ដែល​ជឿទុកចិត្ត​គ្នា​យើង​ក្លាយទៅជា​មិត្ត​ក្នុង​ក្របខណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​បន្ទាប់​ទៅ​លោក​ប្រធា នាធិបតី ស៊ី ជីន​ពីង ផ្ទាល់​បាន​ប្រសិទ្ធ​នាម​មិត្តភាព​រវាង​ប្រទេស​ទាំង ពីរ​ជា​មិត្តភាព​ដែកថែប ។

​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​បញ្ចា​ក់ថា​៖​ដែកថែប​នៅទីនេះ​បើតាម​ការ​កាត់​យល់​រប​ស់ស​ម្តេច​នៅត្រង់​ការជឿទុកចិត្ត​គ្នា​ដែល​បន្ថែម​ន័យ​សង្កត់​ទៅលើ​ទំនាក់​ទង​ក្របខណ្ឌ ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។សម្តេច​តេ​ជោ​បាន​បន្ថែមទៀតថា​មាន​មិនតិច​ទេ​ប្រទេស​ដែលមាន​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង​ប្រទេស​ដទៃ​ក៏ប៉ុន្តែ​ប្រទេស​កម្ពុជា ប្រធានាធិបតី ស៊ី ជីន​ពីង បាន​បន្ថែម​ពាក្យ​មិត្តភាព​ដែកថែប ដែល​ចំណុច​នេះ​គឺ​ការទុកចិត្ត​ចិត្ត​គ្នា​ខាង​ផ្នែក​នយោបាយ​ពិតប្រាកដ​ដែល​គ្នា ពេលណា​រង្គោះរង្គើ​រវាង​ភាគី​ទាំងពីរ​នោះទេ ទោះបី​ត្រូវ​ទទួល​សំពាធ​អ្នកណា​ក៏ដោយ​គឺ​មិនបាន​ដោយ​រោយ​ទៅតាម​អ្នកណា​ទាំងអស់​ព្រោះ​ប្រទេស​ទាំងពីរ​មាន​ភាពស្មោះត្រង់​ជាមួយ​គ្នា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​នេះ​ជា​គោលនយោបាយ​ក្រៅប្រទេស​របស់​កម្ពុជា​បើ​និយាយ​ជារួម​គឺ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​ដែលមាន​កុងសង់ស៊ីស​ខាង នយោបាយ​ក្នុង​ទំនាក់ទំនង​ជាមួយ​សា​ធារ​រណ​រដ្ឋ​ប្រជាមានិត​ចិន ។ និយាយ​ដោយឡែក​គឺ​តួអង្គ​សម្តេច​ជា​នាយករដ្ឋមន្ត្រី​ទទួលខុសត្រូវ​ក្នុងការ​ដឹកនាំ​នយោបាយ​ទាំង​នយោបាយ ក្នុងប្រទេស​និង​នយោបាយ​ក្រៅប្រទេស​។​បញ្ហា​កម្ពុជា​បាន​ទទួលផល​នៅក្នុង​ក្របខណ្ឌ​នេះ​វា​មិនមែន​ដាច់ដោយឡែក​ពី​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែលមាន ពីមុន មក​នៅក្នុង​ក្របខណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ផង​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​ចិន​ផង​ហើយ​ជាពិសេស​នោះ​គឺ​នៅក្នុង​ក្របខណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​ព្រមទាំង​ផ្លូវ សូត្រ​សមុទ្រ​ស​ត្ស​វត្ស​ទី​២១​ផងដែរ​។​

​ជាមួយគ្នានេះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក៏បាន​សម្តែង​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយសារតែ​ចិន​ជា​ប្រទេស​ធំ តែ​មិនដែល​ប្រកាន់​ទំនាក់ទំនង​ជាមួយ​ប្រទេស​តូច ប្រទេស​ក្រីក្រ​នោះទេ គឺ​តែង​ផ្តល់នូវ​សិទ្ធិ​ស្មើភាព ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​បញ្ជាក់ថា​កាលពីមុន​សម្តេច​ធ្វើការ​ជាមួយ​មេដឹកនាំ​ចិន​ដែលមាន​អាយុ​ច្រើនជាង​សម្តេច តែ​ឥឡូវ​សម្តេច​មាន​អាយុ​ច្រើនជាង​មេដឹកនាំ​ចិន ទៅវិញ ។ ចិន​ជា​ប្រទេស​ធំ​ហើយ​បើទោះបី​គាត់​ជា​មនុស្ស​ចាស់​ជាង​យើង​ប៉ុន្តែ​ការគោរព​គ្នា​គឺ​ច្បាស់លាស់ ។ អត់​មើលឃើញថា​យើង​ជា​ប្រទេស​តូច ប្រទេស​ក្រីក្រ​ឬក៏​ក្មេង​ជំនាន់ ក្រោយ​នោះទេ ។ នេះ​ជា​ឥរិយាបទ​ដែល​សម្តេច​សូម​វាយតម្លៃ​ខ្ពស់​និង​សម្តែង​នូវ​ការគោរព​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ដោយ​រំលឹកថា​កាលពី​ប៉ុន្មាន​ខែ​មុន​ប្រហែលជា​ប្រជាជន​កម្ពុ​ជាជាង​ពាក់កណ្ដា ល​បាន​ស្ដាប់លឺ​សម្ដេច​មានប្រសាសន៍ថា «​បើ​មិន​ឲ្យ​ខ្ញុំ​ពឹង​ចិន តើ​ឲ្យ​ខ្ញុំ​ទៅ​ពឹង​អ្នកណា​»​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់ថា​នេះ​មិនមែនជា​សម្ដី​លេងសើច​ហើយក៏​មិនមែនជា​សម្ដី​ដើម្បី​ផ្ចាញ់ផ្ចាល​ចំពោះ​អ្នកណា​នោះដែរ​តែ​នេះ ជា​រឿង​ពិតតែ​ម្ដង​។ សម្ដេច​បាន​រំលឹក​ទៀតថា​នៅពេលដែល​សម្ដេច​និង​លោក វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​អញ្ជើញ​ទៅ​សម្ភោ​ធ​ផ្លូវ​លេខ​៥៥​ត​ភ្ជាប់​ពី​ខេត្តពោធិ៍សាត់ ទៅកាន់​ព្រំដែន​ថៃ​ដែល​នៅពេលនោះ​សម្ដេច​តេ​ជោ​បាន​ថ្លែង​ដោយ​លើក​ជា​សំណួរ​ថា​តើ​មាន​អ្នកណា​ដើរតួនាទី​ជំនួស​ចិន​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​?​ផ្លូវ​រាប់ពាន់ គីឡូម៉ែត្រ ប្រពន្ធ​ធារាសាស្ដ្រ អគ្គិសនី និង​ផ្នែក​ដទៃទៀត​តើ​អ្នកណា​មក​ជំនួស​ប្រសិនបើជា​មិនមាន​ប្រទេស​ចិន​នោះ​។​

​សម្ដេច​តេ​ជោ​បាន​រលឹក​ទៀតថា​នៅពេលដែល​សម្ដេច​ចូលរួម​ក្នុង​សន្និសីទ​ស្ដីពី អនាគត​អាស៊ី អ្នកសម្របសម្រួល​បាន​សួរ​សំណួរ​មកកាន់​សម្ដេច​ថា «​ឯកឧត្ដម ហាក់ដូចជា​បានងាក​ទៅរក​ចិន​»នាពេលនោះ​សម្ដេច​បាន​ឆ្លើយ តប​ដោយ​ត្រង់​ថា​«​បើ​មិន​ឲ្យ​ខ្ញុំ​ពឹង​ចិន តើ​ឲ្យ​ខ្ញុំ​ពឹង​អ្នកណា​»​។ សម្តេច​ថ្លែងបន្តថា​សូម​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​ដែល​កំពុង ស្ដាប់​ការផ្សាយ​បន្ត​ផ្ទាល់​ប្រហែលជា​ជិត​២០​ទូរទស្សន៍ បណ្ដាញ​វិទ្យុ​និង​អន​ឡាញ​រាប់សិប​ស្ដាប់​បាន​តើ​សម្តេច​មាន​កំហុស​ទេ​នៅពេលដែល​ស​ម្តេចទៅ​មាន​ទំនាក់ទំនង​ជាមួយ និង​មិត្ត​ចិន​ហើយ​បានមក​នូវ​សមិទ្ធផល​បែបនេះ​,​ពហុ​កីឡដ្ឋាន​មរកត​តេ​ជោ​នេះ​គ្រាន់តែ​ជា​សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធផល​រាប់រយ​ដែលជា​ការដ្ឋាន​ធំៗ ។ ពេល​ប្រជុំ​ក្នុង មហា​អនុតំបន់​មេគង្គ​ថ្ងៃមុន សម្តេច​បូកសរុប​គ្រាន់តែ​ផ្លូវ​ជាង ២​ពាន់​គីឡូ​ម៉ែ​ត្ ត​ភ្ជាប់​ផ្ទៃក្នុង​កម្ពុជា​ផង ត​ភ្ជាប់​ជាមួយនឹង​បណ្តាល​ប្រទេសជិតខាង​ផង​ព័ទ្ធជុំវិញ​ផ្ទៃ​ប្រទេស​របស់ យើង​សុទ្ធតែជា​ផ្លូវ​ដែល​ចិន​ជួយ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ពាន​ឆ្លងកាត់​ទន្លេសាប ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ បើសិនជា​គ្មាន​ចិន​ជួយ តើ​បាន​នរណា​ជួយ ? សូម្បីតែ​ឥឡូវនេះ បើសិនជា​មិនមាន​ចិន​ជួយ​ទេតើ​អ្នក​ទាំងអស់គ្នា​បាន​ចាក់​វ៉ាក់សាំង​ហើយ​ឬ​នៅ​?»​។​

​សម្តេច​សង្ឃឹមថា​អ្នកវិភាគ​នយោបាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាំង​ខ្មែរ​និង​បរទេស​ត្រូវ​មើលឃើញ​ភាពជាក់ស្តែង​ដែល​បានកើត​កំពុង​កើត​និង​បន្ត​កើ​តទៅ​ថ្ងៃ​អនាគត​ផ្លូវ​សូត្រ​សតវត្ស​ទី​២១ ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​ផ្លូវ​ដែល​បាន​ដាក់ចេញ​ចិន​មិនមែន​ដាក់ចេញ​តែ​ទ្រឹស្តី​ទេ​គឺ​ដាក់ចេញ​ទាំង​ថវិកា​តែម្តង​ហើយ​កម្ពុជា​ក៏​ស្ថិត​ក្នុងប្រទេស​ដែល​ទទួល ផលប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន​ដែរ​។​

​សម្តេច​តេ​ជោ​បាន​ថា​៖​កម្ពុជា​មិន​ដែន​ទាត់ចោល​ជំនួយ​របស់​នរណា​ទាំង​អស់គេ​មិនត្រូវ​និយាយ​អំពី​កម្ពុជា​លំអៀង​ទៅ​ចិន​ទេ​ហើយក៏​មិនដែល​យក​នរណា​ធ្វើជា​សត្រូវ​ដែរប៉ុន្តែបញ្ហា​ស្ថិត​នៅត្រង់ថា​អត់​មាន​នរណា​ជួយវ៉ាក់សាំង​បើ​សិន​ខ្ញុំ​មិន​ច្រឡំ​ទេ​បើសិនជា​គ្មាន​ចិន​ជួយផ្តល់​មកដល់ពេលនេះ​ច្រើនណាស់​កម្ពុជា​ចាក់​បាន​២លាន​នាក់ប៉ុន្តែ​ឥឡូវ នេះ យប់​នេះ​អាច​ដល់​១១​លាន ៥​សែន​នាក់ ។​សម្តេច​បន្តថា​មាន​កាសែត​អូស្ត្រាលី​មួយ​បានសរសេរថា​ប្រទេស​កម្ពុ​ជាមាន​វ៉ាក់សាំង​ចាក់​ស្រោច​ក្នុង​រាជធានី​ដោយសារ​កម្ពុជា​ស្និត​ជា មួយ​ចិន​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​ប្រទេស​កម្ពុជា​បាន​ប្រកាន់យក​គោលនយោបាយ​សន្តិ​សហ​វិ​ជ្ច​មាន អ​ព្យា​ក្រិត អចិន្ត្រៃយ៍ ដោយ​ធ្វើ​មិត្ត​ជាមួយ​ប្រទេស​ទាំងអស់​មិន​យក​ប្រ ទេស​ណាមួយ​ធ្វើជា​សត្រូវ​ឡើយ​លើកលែងតែ​ភេរវ​ករ​តែប៉ុណ្ណោះ ដែលជា​សត្រូវ​របស់​យើង ក៏ប៉ុន្តែ​លើ​ការជាក់ស្តែង​ការអនុវត្តន៍​វា​ស៊ីសង​ទៅលើ​បញ្ហា​តើ​អ្នកណា​ហ៊ាន​ផ្តល់ជំនួយ ឱ្យ​យើង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​ការអនុវត្តន៍​គោលនយោបាយ​ការបរទេស​មិនមែនជា​រឿង​លេងសើច​ទេ​ហើយ​ត្រូវ​ប្រាកដប្រជា​ប្រាកដនិយម​មិនអាច​ទៅ​ឆ្វេង ទៅ​ស្តាំ​ម្តង ទៅ​លិច ម្តង​ទៅ​កើត​បានទេ​បើ​ធ្វើ​យ៉ាងនេះ​វា​នឹង​ខូច​ផលប្រយោជន៍​របស់​ជាតិ​ហើយ​អ្វីដែល​និយាយ​ដោយ​ត្រង់​ជាមួយ​ទំនាក់ទំនង​កម្ពុជា​ចិន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​និង​ចិន មិនមែន​ទើបនឹង​សម័យ​ក្រោយនេះ​ទេ​គឺមាន​ច្រើន​ស​ត្ស​វត្ស​ហើយ​ប៉ុន្តែ​អ្វីដែល​គួរគត់សម្គាល់​បំផុត​គឺ​ទំនាក់ទំនង​ដែល​កសាងឡើង​ដោយ​ព្រះករុណា ព្រះបិតា​សម្តេចព្រះ​រោ​ត្ត​ម សីហនុ ជា​ថ្នាក់ដឹកនាំ​ចិន​ជាន់មុន​បន្ត​រហូតដល់​បច្ចុប្បន្ន​ក៏​នៅមាន​អ្នក​បន្តវេន​ពង្រឹង​នូវ​ទំនាក់ទំនង​នេះ​ផងដែរ​។​

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​និង​ប្រជាជន​ចិន​ជាពិសេស​ជូន​ចំពោះ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​, លោក លឺ ខឺ​ឈាង ដែល​បាន​គាំទ្រ​ដល់​គម្រោង​នៃ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​និង​អគុណ​ជាពិសេស​ដែល​បាន​កាត់បន្ថយ​ការស្លាប់​របស់​ប្រជាជន​កម្ពុជា​នៅក្នុង​មហន្តរាយ​នៃ​ជំងឺ​រាតត្បា ត​នៃ​ជំងឺ​កូ​វីដ១៩ ហើយ​ពិតមែនតែ​ប្រទេស​កម្ពុ​ជាមាន​ជំងឺ​កូ​វីដ​១៩​ច្រើន​ក៏ប៉ុន្តែ​តែ​អត្រា​ចូល​ពេទ្យ​និង​អត្រា​ស្លាប់ មាន​កម្រិត​ទាប​ដោយសារតែ​ប្រជាពលរដ្ឋ​បានទទួល​វ៉ាក់សាំង​គ្រប់គ្រាន់ ៕