ដោយៈ​សុផល​/ភ្នំពេញ​៖​បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យា ល័យ​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខ នេះសាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាលារៀន​ណ​ត្ស​ឡាញ​ន៍​ទាំង​១០​សាខាក្នុង​រាជធានី​ភ្នំពេញ និង​សាលា​អន្តរជាតិ​អេប​ផល​ទ្រី នឹង​បើកទ្វារ​សាលា​ឡើងវិញ​ដោយ​អនុវត្ត​វិធានការ​សុខា ភិបាល​យ៉ាង​ម៉ឺងម៉ាត់​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បានឱ្យដឹងថា បណ្តាញ​សាលារៀន​ទាំងអស់​របស់​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន ក្នុង​រាជធានី​ភ្នំពេញ​បាន​ត្រៀម​លក្ខណសម្បត្តិ​រួចរាល់ ដើម្បី​ធានា​សុវត្ថិភាព និង​ គុណភាព​សិក្សា​របស់​សិស្សានុសិស្ស​។ទន្ទឹមនឹងនេះ សាលារៀន​នឹង​អនុវត្ត​ឱ្យ​ខ្ជាប់ខ្ជួន​នូវ​គោលការ ណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) រក្សា​ចំនួន​សិស្ស​មិន​លើសពី​១៥​នាក់​ក្នុង​មួយ​ថ្នាក់ ចំណែក ​សិស្ស​មួយក្រុម​ទៀត​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​សិស្ស​ក្នុង​កម្មវិធីសិក្សា​ផ្សេងទៀត​ត្រូវ​រក្សា​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ដដែល​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។

​                   លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប

​សម្រាប់​ថ្ងៃ​ចូលរៀន​ដំបូង​នៅ​សាលា​ឡើងវិញ គ្រប់​បុគ្គលិក​សិក្សា ព្រមទាំង​លោកគ្រូ អ្នក គ្រូ តម្រូវឱ្យ​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ មុននឹង​អនុញ្ញាត​ឱ្យចូល​បម្រើការ​ងារ និង​បង្រៀន​សិស្ស​ក្នុង​ថ្នាក់​។ លោក​ក៏​បន្តទៀតថា សាលារៀន​បង្កើត​គណៈកម្មកា​រ រក្សា​បរិស្ថាន​អនាម័យ ឱ្យ​សិស្ស​វាស់​កំដៅ​និង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល​ជាប្រចាំ ផ្តល់​ទី​កន្លែង​លាងដៃ ធ្វើ Rapid Test ភ្លាមៗ​និង​ជា​បន្តបន្ទាប់​ក្នុងករណី​សង្ស័យហើយ​តាមដាន​​បុគ្គលិក​ថ្មី​ចូលធ្វើការជំរុញ​ការប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញតាមដាន​ព័ត៌មាន​ជាក់លាក់ ជៀស​​វាង​ព័ត៌មាន​ក្លែងក្លាយ និង​មិន​អនុញ្ញាតឱ្យ​លក់​ចំណីអាហារ​ក្នុង​បរិវេណ​សាលា​ឡើយ​។

​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីណែនាំ​ដល់​គ្រឹ​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ និង​ណែនាំ​ការអនុវត្ត​វិធានការ​សុវត្ថិភាព ៣​កុំ និង​៣​ការពារ អនុវត្ត​វិធានការ​សុវត្ថិភាព​ឱ្យបាន​ខ្ជាប់ខ្ជួន ស្របតាម​គោល​ការប្រតិបត្តិ​ស្តង់ដារ (SOP) អនុវត្ត​ការរៀន​តាម​បណ្តុំ និង​ផ្តល់ព័ត៌មាន​បញ្ជី​ឈ្មោះ​អ្នកពាក់ព័ន្ធ​ការឆ្លង​កូ​វីដ​មក​មន្ទីរ​ប្រសិនបើ​មាន​ករណី​ឆ្លង​ណាមួយ​កើត​ឡើយ​ជាយថាហេតុ​។​

​លើសពីនេះ មន្ទីរអប់រំ​ក៏បាន​ណែនាំ​ដល់​មាតាបិតា​សិស្ស ត្រូវ​ផ្តល់ព័ត៌មាន​អំពី​ស្ថានភាព​ជំងឺ​របស់​សិស្ស ត្រូវមាន​លិខិតបញ្ជាក់​ពី​អជ្ញាធរ​ដើម្បី​អាចម​ករៀន​បាន លើកទឹកចិត្ត​ឱ្យ​សិស្ស​ធ្វើ​ស្វ័យ​សិក្សា​ផ្តល់​លេខ​ទំនាក់ទំនង​មក​គណៈនាយក​សាលា អ្នក​ជូន​សិស្ស​មក​រៀន​ត្រូវ​ពាក់​ម៉ាស់ និង​ក្នុងករណី​មានការ​ឆ្លង ត្រូវ​ចាត់វិធានការ​ឱ្យបាន​ឆាប់រហ័ស​បំផុត​។

​លោក គង់ សំនៀង បាន​គូសបញ្ជាក់ថា ការបើក​ដំណើរ​សាលារៀន​ឡើងវិញ​ជាមួយនឹង​វិធានការ​បង្ការ​នានា​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គោលការណ៍​ស្តង់ដារ​សុវត្ថិភាព​របស់​ក្រសួង​អប់រំ យុវជន និង​កីឡាគឺជា​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋា ភិបាលក្នុង​ការជួយ​ស្តារ​គុណភាព​អប់រំ​ឡើងវិញនិង​ទប់​ស្តា​ត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩៕​Ph