សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

1150
ចែករម្លែក

បាត់ដំបងៈ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ​បានធ្វើការ​បង្ក្រាប​ករណី​រក្សាទុក​គ្រឿងញៀន​២​លើក នៅ​ចំណុច​ភូមិ​ផ្កាស្លា សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​វ​ត្តុ​តាង​មួយចំនួន​។​

ជនសង្ស័យ​ឈ្មោះ​ចាន់ រស្មី (​រូប​៖ គ្រញូង​)

​លោក​វរសេនីយ៍ទោ​ស៊ាន សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឳ្យ​ដឹងថា​ជនសង្ស័យ ឈ្មោះ​ចាន់ រស្មី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក ក្រុង​ត្បែងមានជ័យ ខេត្តព្រះវិហារ និង​ធ្វើការ​ដកហូត​បាន​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE ម៉ា​ទឹកកក​) ចំនួន​១​ថង់​ធំ ទម្ងន់​១០២,១០​ក្រាម និង​សម្ភារៈ​មួយចំនួន​។​

​ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ​៖ គ្រញូង​

ទីតាំងផ្សាយពាណិជ្ជកម្ម