​ពីរ​ថ្ងៃ​ឃាត់​ជនជាតិ​វៀតណាម​ចំនួន​២៩​នាក់​ដែល​លួច​ស្នាក់នៅ​ខុសច្បាប់​

1016
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនជាតិ​វៀតណាម ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣ និង​២៤ ខែឧសភា ឆ្នាំ​២០១៨ មាន​ចំនួន ២៩​នាក់​/​ស្រី​០៩​នាក់ ពាក់ព័ន្ធ​ករណី​លួច​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។​

​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​២៣ និង​២៤ ខែឧសភា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ចម្រុះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី បាន​សហកា​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ត្រួតពិនិត្យ​គោលដៅ​បី​។​

​ក្នុង​បី​គោលដៅ​នោះ​មាន​១-​ហាង​កាត់សក់​ស៊ា​ង​រ៉ៃ បារី​ស នី​នី ហា​វ៉ៃ ពិភព​សម្រស់ លី​លី​សុក​ហុក អូរឫស្សី​សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ពិនិត្យឃើញ​មាន ជន​វៀតណាម ចំនួន ៤​នាក់ ស្រី​៣​នាក់​។ ២-​បុរី​ពិភពថ្មី ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ និង​ហាង​ហ្វឺ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ពិនិត្យឃើញ​មាន ជនបរទេស​ចំនួន ៤​នាក់ ស្រី​៣​នាក់​។ ៣-​ហាង​កាហ្វេ តាម​បណ្ដោយ​ផ្លូវ​៣៦៩ ភូមិ​កណ្ដាល និង​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ពិនិត្យឃើញ​មាន​ជនជាតិ​វៀតណាម ចំនួន ២១​នាក់​ស្រី ៣​នាក់​។​

​ក្រុម​ប្រតិបត្តិការ​បានសម្រេច បញ្ជូន​ជនបរទេស​ចំនួន ២៩​នាក់ ស្រី ០៩​នាក់ ខាងលើ មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ​តាម​នីតិវិធី​ច្បាប់​៕S/

​ពីរ​ថ្ងៃ​ឃាត់​ជនជាតិ​វៀតណាម​ចំនួន​២៩​នាក់​ដែល​លួច​ស្នាក់នៅ​ខុសច្បាប់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ