​នាំ​ឪពុកក្មេក​ចូល​មើល​ប្រពន្ធ​ដេក​ជាមួយ​សា​ហាយ​ត្រូវគេ​ចាក់ឱ្យ​របួស​

1329
ចែករម្លែក
  • 393
    Shares

​ដោយៈ​បូកគោ​/​កំ​ពតៈ​កូនប្រសា​បាន​រងរបួស​ធ្ងន់​ចំណែក​ឪ​ពុ​ក្មេក​របួសស្រាល​ដោយសារ​សា​ហាយ​របស់​ប្រពន្ធ​និង​កូនបង្កើត​ចាក់​ពេល​នាំគ្នា​ចូល​មើល​ឆុត​ឆាក​ស្នេហា​ក្រៅ​ក្បួនតម្រា​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​ឈ្លី​ត​លើ​ឃុំ​ខ្ជាយ​ខាងត្បូង​ស្រុក​ដងទង់​ខេត្តកំពត​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨​។

​ទោះបី​ករណីនេះ​គេ​ហាក់ដូច​ជាមាន​ចេតនា​លាក់បាំង​ក្តី​ក៏​មន្ត្រី​សមត្ថកិច្ច​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ រួមមាន ១. ឈ្មោះ​ហេង គឹម​សេង អាយុ ៣១​ឆ្នាំ​, ២. ឈ្មោះ​កែវ សុ​ឃឿប​អាយុ ៤៩​ឆ្នាំ​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ និង​ជា​កូនបង្កើត​ជនរងគ្រោះ​ឈ្មោះ​សួន ឌី​ណា អាយុ ២១​ឆ្នាំ ជា​អ្នកចម្រៀង​ក្នុង​ក្រុម​តន្ត្រី​សម័យមួយ​វង់​។ រីឯ​ជនសង្ស័យ​ឈ្មោះ​ហាស់ រិទ្ធី អាយុ ២៦​ឆ្នាំ ជា​ថៅកែ​ធ្វើ​ម្ហូប​ការ​។ ទាំង​បួន​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​ប្រភព​ដដែល​បាន​រៀបរាប់ថា​រវាង​ប្តី​ប្រពន្ធ​នេះ​មិនសូវ​ចុះសម្រុង​នឹង​គ្នា​ទេ​គឺ​តែងតែ​ឈ្លោះទាស់ទែង​គ្នា​រហូត​។​ភាគី​ខាង​ប្តី​ចុះទៅ​ស្នាក់នៅ​បណ្តោះអាសន្ន​ជាមួយ​ម្តាយ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​។ ចន្លោះពេល​នៃ​ការ​ដេក​នៅ​បែក​គ្នា​នេះ​អ្នកភូមិ​បាន​លួច​ប្រាប់ថា​ស្ត្រី​ជា​ប្រពន្ធ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកផ្សេង​។ ព្រោះតែ​ដំណឹង​នោះ បុរស​ជា​ប្តី​បាន​ព្យាយាម​តាមដាន​រហូត​មុនពេល​កើតហេតុ គឺ​វេលា​ម៉ោង​២ និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៤ ខែឧសភា​ក៏​ប្រទះឃើញ​មាន​ប្រុស​សាហា​យមក​ដេក​ជាមួយ​ប្រពន្ធ​នៅលើផ្ទះ​។

មន្ត្រី​សមត្ថកិច្ច​ដដែល​បាន​បន្តថា​ដោយ​ឃើញ​បែប​នោះ បុរស​ជា​ប្តី​ទើប​រត់​ទៅប្រាប់​ឪពុកក្មេក​ដែលមាន​ផ្ទះ​នៅ​គ្នា​ឱ្យមក​មើល​។ គ្រាន់តែ​រុញ​ទ្វារ​ចូលដល់​ក្នុង​ក៏មាន​ការប្រតាយប្រតប់​គ្នា រហូត​ភាគី​គូស្នេហ៍​របស់​ប្រពន្ធ​ទាញ​កូនកាំបិត​ចាក់​ត្រូវ​បុ​រ​ជា​ប្តី​ត្រង់​ដៃស្តាំ ភ្លៅ និង​ដោះ​ខាងស្តាំ​។ ចំណែក​បុរស​ជា​ឪពុកក្មេក​ត្រូវចំ​ថ្ងាស​បណ្តាលឱ្យ​រងរបួស​ស្រាល​។ ភ្លាមៗ បុរស​ជា​សា​ហាយ​បាន​រត់គេច​បាត់​តែម្តង​៕S/
នាំឪពុកក្មេកចូលមើលប្រពន្ធដេកជាមួយសាហាយ(wrapped)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ