ដោយៈមុនីរ័ត្ន/ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បានហៅការលើកឡើង​របស់រប​ស់​អ្នកសារព័ត៌មាន និង សមាគម​មួយ​ក្តាប់​តូច និង​ វិទ្យុ​អាស៊ីសេរី​ដែលថា សេរីភាព​សារព័ត៌មាន ត្រូវបាន​សម្លុត គំរាមកំហែង បំបិទ​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាននោះ គឺជា​ការចោទប្រកាន់​ដែល​ពុំមាន​សម្អាង​ជាក់លាក់ និង​ដើម្បី​តែ​បំភាន់​ការពិត​តែប៉ុណ្ណោះ​។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា វិទ្យុ​អាស៊ីសេរី ជា​វិទ្យុ​ដែល​បំរើ​ផលប្រយោជន៍​បរទេស ប្រឆាំងនឹង​ការ រីក ចម្រើន របស់​ប្រទេស​កម្ពុជា និង​ជា​វិទ្យុ​ដែល​តែងតែ​ផ្សាយ​ព័ត៌មាន ញុះញង់ បំបែកបំបាក់ និង​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​និង រាជរដ្ឋាភិបាល កម្ពុជា ដើ​ម្បី​បម្រើ​ផលប្រយោជន៍​បរទេស​ដែល​ជា​ចៅហ្វាយ​ខ្លួន និង​ក្រុមឧទ្ទាមក្រៅច្បាប់​តែប៉ុណ្ណោះ​។

​លោក​មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់រស្មីកម្ពុជានៅ​ព្រលប់​ថ្ងៃទី​១៣ ខែកញ្ញានេះ​ថា ការចុះផ្សាយ របស់វិទ្យុអាស៊ីសេរីនេះ គ្មានអ្វី​ប្លែក​នោះទេ វា​ជា​រឿង​ដដែល ហើយ​អ្នក​ណាក៍​ដឹង​ដែរ​ថា វិទ្យុ​អាស៊ីសេរី នេះ ជាមួយ វិទ្យុ ដែល​បំរើ​ផលប្រយោជន៍​បរទេសប្រឆាំងនឹង​ការរីកចម្រើនរបស់​ប្រទេសកម្ពុជា និង​ជា​វិទ្យុ​ដែល​តែងតែ​ផ្សាយ​ព័ត៌មាន ញុះញង់ បំបែកបំបាក់ និង​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​និង រាជរដ្ឋាភិបាលកម្ពុជា ដើ​ម្បី​បម្រើផលប្រយោជន៍​បរទេស​ដែរ​ជា​ចៅហ្វាយ​ខ្លួន និង​ក្រុមឧទ្ទាម ក្រៅច្បាប់​តែប៉ុណ្ណោះ​។

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា កា​រលើ​កឡើង​របស់​របស់​អ្នក​សារព័ត៌មាន និង សមាគម មួយ​ក្តាប់​តូចនោះ ដែលថា សេរីភាព សារព័ត៌មាន ត្រូ បាន​សម្លុត គំរាមកំហែង បំបិទសិទ្ធិ សេរីភាព អ្នកសារព័ត៌មាន នោះ គឺជា​ការចោទប្រកាន់​ដែល​ពុំមាន​សម្អាង​ជាក់លាក់ និង ​ដើ​ម្បី​តែ​បំភាន់​ការពិត ដែល​ធ្វើខ្លួន​ជា​ជនរងគ្រោះ​ពី​ការអនុវត្ត​តួនាទី​របស់អាជ្ញាធរ មាន​សមត្ថកិច្ច​ទៅវិញ ប៉ុន្តែ នៅពេល អជ្ញាធរ មាន​សមត្ថកិច្ច​ស្នើសុំ​កិច្ចសហការ​ក្នុងការ​ផ្តល់ ព័ត៌មានបន្ថែមឱ្យបាន​ជាក់លាក់ លើករណី​នីមួយៗ​ពី​ក្រុម​អ្នកកាសែតទាំងនោះ ក្រុម​នេះ​មិនដែល​បាន​ចូលរួមសហការ ជាមួយ សមត្ថកិច្ច​ឡើយតែងតែគេចវេស ជានិច្ច​។ បន្ថែម​ពីនេះ​កា​រលើកឡើង​នេះ គ្រាន់តែ​ចង់​ការពារ​ក្រុម អ្នកសារព័ត៌មាន ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ និង​ក្រម សីលធម៌ វិជ្ជាជីវៈ តែប៉ុណ្ណោះ ហើយក៏មានតែ​អ្នកកាសែត​ដែល​តែងតែ​ហៅ​ខ្លួន​ជា​អ្នក​សារ ព័ត៌មានឯករាជ្យ តែ​ប៉ុន្មាន​នាក់​នេះដែរ ដែល​តែង​ស្រែកថា ខ្លួន ត្រូ វ​បានអាជ្ញាធរ បំភិតបំភ័យគំរាម កំហែង ។ប៉ុន្តែ អ្នក​សារព័ត៌មាន free lance មួយចំនួនធំ​ទៀត​ដែល​កំពុង​ប្រកបវិជ្ជាជីវៈ សារព័ត៌មាននៅ​កម្ពុជា គឺ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ដោយ​សេរី គ្មាន​ការ​រើ​ស​អើ​ង គ្មានការ គំរាម កំហែង ឬ​បំភិត បំភ័យឡើ​យ​៕ សរន