ដោយ៖ ភ្នំស្វាយ / បន្ទាយមានជ័យៈ សមាគមក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានតម្លើងផ្ទាំងប៉ាណូ ដែលគាំទ្រពីសហភាពអឺរ៉ុប (EU) ផ្សព្វផ្សាយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងវិធានការ ទប់ស្កាត់ការីករាល ជំងឺកូវីដ ១៩ (៣ ការពារ ៣ កុំ) និងការផ្តល់សេវា របស់ច្រកចេញចូលតែមួយ នៅគ្រប់ឃុំ សង្កាត់ ទាំង ៦៥ នៃ ៩ ស្រុក ក្រុង ទូទាំងខេត្តបន្ទាយមានជ័យ ។